ជាងម៉ាស៊ីនត្រជាក់កំពុងតែ​តម្លើង​ម៉ាស៊ីនត្រជាក់​ថ្មី បណ្តាលឱ្យឆក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ កំពុងតែ​តម្លើង​ម៉ាស៊ីនត្រជាក់​ថ្មី​ ខណៈ​ជនរងគ្រោះ​តម្លើង​ជិត​រួច បែរជា​ជួប​រឿង​អកុសល បណ្តាល​ឱ្យ​ឆក់​ធ្លាក់ ដាច់​ផ្ងា​រធ្លាក់​មកក្រោម ហើយភ្លាមៗនោះ ត្រូវ​ក្រុម​ជាង​ដែល​កំពុងធ្វើការ​ជាមួយគ្នា​បាន​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ជា​អកុសល ជនរងគ្រោះបាន​ស្លាប់ បង្កការភ្ញាក់ផ្អើលនៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅ​ផ្លូវ​រដ្ឋសភា ភូមិ១៤ ក្រុម៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

​ប៉ូលិសមូលដ្ឋាននិយាយថា សព​ឈ្មោះ ប៊​ន ផុ​ក ភេទ​ប្រុស អាយុ ២៥ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ​៩Eo ផ្លូវ១២២ ភូមិ៧ សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត នៅ​ភូមិ​កែង ឃុំ​ជ្រោយ​ប្រ​ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​ភ្លាមនោះ ម្ចាស់​ហាង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះមក​ពិនិត្យ​ទីតាំង​កើតហេតុ ពាក់​ព័​ន្ធ​នឹង​ករណី​ឆក់​ស្លាប់​នេះ អាជ្ញាធរ​ខណ្ឌចំការមន បាន​ចុះ​ពិនិត្យ និង​សួរនាំ​រក​លិខិតស្នាម ក្នុង​បើក​អាជីវកម្ម​នេះ​ផងដែរ​។

​សមត្ថកិច្ចបន្តថា ហាង​ផឹកស៊ី​កុង​តែ​ន័​រ​ 3G.SQUARE នេះ សុទ្ធតែ​ដែក​ទាំងអស់ ដូច្នេះ​ការ​រាយ​ខ្សែភ្លើង​លំអរ​ទៅ​តាំង សូម​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត បើ​មិន​ដូច្នេះ​អាច​នឹងមាន​ការឆ្លង​ចរន្ត បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ជាមិនខាន​។

​បច្ចុប្បន្ន សព​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ រក​ក្រុមគ្រួសារ ឱ្យ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread