តិចទៀត លុយថៃចេញថ្មីទាំងស្រុង ដាក់ព្រះឆាយាល័ក្ខស្តេចថ្មីទាំងអស់

ធនាគារកណ្តាលថៃបានបង្ហាញ ក្រដាសប្រាក់ថ្មីកាលពីថ្ងៃព្រហស្បតិ៍ ទី៨ មីនា ដែលព្រះឆាយាល័ក្ខរបស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន នឹងជំនួសបិតាសោយទិវង្គតរបស់ទ្រង់ គឺព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត។

ក្រដាសប្រាក់នេះកត់សម្គាល់ពីជំហានមួយទៀតនៅក្នុងការផ្លាស់ប្តូររបស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ព្រះជន្មាយុ ៦៥ វស្សា ដែលបានគ្រងរាជ្យបល្ល័ង្កកាលពីខែធ្នូឆ្នាំ ២០១៦ និងបានសំញែងឫទ្ធិអំណាចរបស់ទ្រង់កាន់តែខ្លាំងឡើង ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការឡើងគ្រងរាជ្យជាផ្លូវការនៅឡើយទេ។

បិតារបស់ស្តេចបច្ចុប្បន្នត្រូវបានគោរពយ៉ាងទូលំទូលាយនៅក្នុងប្រទេសថៃ ហើយជនជាតិថៃជាច្រើនបានស្លៀកពាក់ខ្មៅរយៈពេលមួយឆ្នាំនៃការកាន់ទុក្ខ ដែលបានបញ្ចប់ជាមួយនឹងពិធីបូជាសពរបស់ព្រះអង្គកាលពីខែតុលា។ ព្រះមហាក្សត្រ ភូមិបុល បានបង្ហាញវត្តមាននៅលើក្រដាសប្រាក់អំឡុងការគ្រងរាជ្យសម្បត្តិរបស់ទ្រង់រយៈពេល ៧ ទសវត្សរ៍។

លោក វីរ៉ាថៃ សាន់ធិប្រាបុប ទេសាភិបាលធនាគារកណ្តាលបានប្រាប់ក្រុមអ្នកយកព័ត៌មានថា "នៅពេលអនាគត យើងនឹងបោះពុម្ពតែក្រដាសប្រាក់ថ្មីប៉ុណ្ណោះ" ។

ក្រដាសប្រាក់បច្ចុប្បន្ននឹងនៅតែមានថ្លៃតាមផ្លូវច្បាប់ ហើយក្រដាសប្រាក់ថ្មីនឹងមានទំហំនិងពណ៌ដូចគ្នាដដែលទេ។

ក្រដាសប្រាក់ថ្មី ដែលបង្ហាញព្រះមហាក្សត្រ វិជ្ជរ៉ាឡុងកន ក្នុងឯកសណ្ឋានកងទ័ពអាកាស នឹងត្រូវចរាចរចាប់ពីថ្ងៃទី ៦ ខែមេសា៕

adverise with khmeread