មហាសេដ្ឋី និងជនល្បី ៥ នាក់ ពាក់នាឡិកាតម្លៃថោកហួសស្មាន សូម្បីអ្នកគ្មានចំណូលក៏អាចសន្សំលុយម៉ាក់ប៉ាឱ្យដើម្បីទិញពាក់បានដូចពួកគាត់ដែរ

អ្នកច្បាស់ជាគិតថា មហាសេដ្ឋី និងជនល្បីៗនៅលើលោកនេះនឹងប្រើរបស់មានតម្លៃថ្លៃដូចជារថយន្ត សម្លៀកបំពាក់ ស្បែកជើង ឬនាឡិកា ។ល។ ប៉ុន្តែសម្រាប់មហាសេដ្ឋី និងជនល្បីទាំងនោះ ៥ នាក់ខាងក្រោមនេះវិញ គឺប្រើប្រាស់នាឡិកាតម្លៃទាប ដែលអ្នកមានចំណូលមធ្យមឬក្រោមមធ្យម និយមចូលចិត្តទិញយកមកពាក់ទៅវិញ។

១. លោក Chuck Feeney ជាស្ថាបនិកហាងលក់ទំនិញរួចពន្ធ DFS ពាក់នាឡិកាម៉ាក Casio F-91W c1980s តម្លៃ ៣០ ដុល្លារ។

២. សម្ដេចប៉ាប Francis ពាក់នាឡិកាម៉ាក Swatch Once Again (GB743) តម្លៃ ១០០ ដុល្លារ។

៣. ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ពាក់នាឡិកាម៉ាក Casio Illuminator Sports Digital Chrono Watch W214H-1AV តម្លៃ ២២ ដុល្លារ ប៉ុន្ដែគាត់ទិញវាក្នុងតម្លៃ ១០ ដុល្លារប៉ុណ្ណោះ។

៤. ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Apple Inc លោក Steve Jobs ពាក់នាឡិកាម៉ាក Seiko BCRP St. Steel Back តម្លៃ ១៨០ ដុល្លារ។

៥. មហាសេដ្ឋី និងជាប្រធានក្រុមហ៊ុន CK Hutchison Holdings លោក Li Ka-shing ពាក់នាឡិកាម៉ាក Citizen Eco-Drive Attesa ATD53-3051 តម្លៃ ៥០០ ដុល្លារ៕

adverise with khmeread