អស្ចារ្យមែនទែន! ពិសាទឹករមៀត ១ កែវរាល់ថ្ងៃ ស្មើនឹងហាត់ប្រាណ ៦០ នាទី

រមៀតជាគ្រឿងដ៏ពេញនិយមសម្រាប់សម្លនិងម្ហូបល្បីៗជាច្រើនរាប់បញ្ចូលទាំងសម្លការី ដោយសារវាសម្បូរអត្ថប្រយោជន៍សុខភាព រាប់ចាប់ពីសារធាតុអង់ទីប៊ីយ៉ូទិករហូតដល់សមត្ថភាពប្រឆាំងជំងឺកាចៗ ដូចជាមហារីកជាដើម។ ហើយយោងតាមការសិក្សាមួយបានឱ្យដឹងថា រមៀតនៅមានអត្ថប្រយោជន៍អស្ចារ្យបំផុតមួយទៀតគឺ ជួយជំរុញសុខភាពបេះដូង ដែលស្មើនឹងការហាត់ប្រាណ ៦០ នាទីឯណោះ ប្រសិនបើពិសាទឹករមៀតមួយកែវរាល់ថ្ងៃ។ 

ការសិក្សា ដែលចេញផ្សាយក្នុងទស្សនាវដ្តី American Journal of Cardiology អះអាងថា រមៀតអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបាន ៥៦ ភាគរយ។ 

ដូច្នេះ ប្រសិនបើគោលដៅធំរបស់អ្នកគឺហាត់ប្រាណដើម្បីជំរុញសុខភាពបេះដូង រូបមន្តខាងក្រោមគឺល្អបំផុតណាស់សម្រាប់លោកអ្នក។ 

- ម្សៅរមៀត ២៥០ ក្រាម (ស្មើ ២ ស្លាបព្រាកាហ្វេ) 
- ទឹកតែក្តៅឧណ្ហៗ ១ កែវ

លាយចូលគ្នាឱ្យសព្វ ហើយពិសារាល់ថ្ងៃ ១ កែវ ឱ្យបានរយៈពេល ៨ សប្តាហ៍ (២​ខែ) ជាការស្រេច។ 

វានឹងជួយលោកអ្នកមានកម្លាំងស្វាហាប់ បេះដូងមានសុខភាពល្អ មិនងាយល្ហិតល្ហៃ និងផ្តោតអារម្មណ៍បានពេញៗមួយថ្ងៃ៕ 

adverise with khmeread