តារាភាពយន្តជើងចាស់កូរ៉េម្នាក់ទៀតហើយស្លាប់ តែស្លាប់ទាំងអាម៉ាស ដោយសារ...

តារាសម្តែងជើងចាស់កូរ៉េខាងត្បូងដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភបំពានផ្លូវភេទលើសិស្សរបស់គាត់នោះ ត្រូវបានគេរកឃើញស្លាប់ ដែលទំនងជាធ្វើអត្តឃាត។

ប៉ូលិសនិងមន្ត្រីពន្លត់អគ្គីភ័យបានបញ្ជាក់ថា លោក Jo Min-ki អាយុ ៥៣ ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងទីក្រុងសេអ៊ូលកាលពីរសៀលថ្ងៃសុក្រ ទី៩ មីនា។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បាននិយាយថា ការស្លាប់នេះត្រូវបានចាត់ទុកថាជាការធ្វើអត្តឃាត ប៉ុន្តែប៉ូលិសមិនទាន់បញ្ជាក់ដូច្នេះទេ។

ប៉ូលិសបានកំពុងស៊ើបអង្កេតការអះអាងជាច្រើនដែលថា លោក Jo Min-ki  បានបំពានផ្លូវភេទលើសិស្សជាច្រើននាក់របស់គាត់ ពេលគាត់នៅជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Cheongju University ស្ថិតនៅភាគកណ្តាល ប្រទេសកូរ៉េខាងត្បូង។

ពីដំបូង លោក Jo Min-ki  បានទទូចថាស្អាតស្អំ ប៉ុន្តែក្រោយមកគាត់បានសុំទោស។ គាត់បានលាលែងពីការបង្រៀន បន្ទាប់ពីមានការចោទប្រកាន់បែបនេះ។ ប៉ូលិសនឹងសាកសួរគាត់នៅសប្តាហ៍ក្រោយ ប៉ុន្តែករណីនេះនឹងត្រូវបានទម្លាក់វិញ ដោយសារតែការស្លាប់របស់គាត់៕

adverise with khmeread