កំពូលកីឡាករបាល់ទាត់អន្តរជាតិល្បីល្បាញ RYAN GIGGS បានមកដល់ កម្ពុជាដើម្បីចូលរួម TIGER STREET FOOTBALL FESTIVAL 2018

ភ្នំពេញ៖ វីបុរសបាល់ទាត់ Ryan Giggs ដែលជាកំពូលតារាដ៏ឆ្នើមបំផុតរបស់ក្លិប Manchester United បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមលើកស្ទួយ និងគាំទ្រដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះ។

លោក Ryan Giggs ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយក្រុមអ្នកគាំទ្រ ទស្សនិកជនដ៏ច្រើនកុះករ ក៏ដូចជាអ្នកយកព័ត៌មានមកពីបណ្តាញសារព័ត៌មានធំៗក្នុងប្រទេស ដែលក្នុងឱកាសនោះលោកបានមានប្រសាសន៍ដោយក្តីរំភើបរីករាយអំពីព្រឹត្តិការណ៍នេះ។

លោក Ryan Giggs បានមានប្រសាសន៍ថា លោកមានអារម្មណ៍រំភើបខ្លាំងណាស់ក្នុងការអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ Tiger Street Football Festival 2018  ដោយនិយាយថា លោកបានឮ "រឿងអស្ចារ្យអំពីព្រះរាជាណាចក្រអច្ឆរិយៈ" ។

នៅពេលគេសួរលោកថាតើកត្តាអ្វីដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍ចង់ក្លាយជាទូតសុឆន្ទះផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival លោកបានពន្យល់ពីចំណង់ចំណូលចិត្តរបស់លោកចំពោះកីឡាបាល់ទាត់នៅជុំវិញពិភពលោក។

“ខ្ញុំបានធ្វើដំណើរយ៉ាងវែងឆ្ងាយដើម្បីបង្ហាញពីការគាំទ្ររបស់ខ្ញុំចំពោះកីឡាបាល់ទាត់ Tiger Street Football ព្រោះខ្ញុំគិតថាវាជាវិធីដ៏ល្អប្រសើរមួយដើម្បីអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមកទីនេះដើម្បីលើកទឹកចិត្តកីឡាករទាំងអស់ដែលមានទេពកោសល្យ ហើយចង់ចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។”

ទោះបីជាលោកបានធ្វើដំណើរយ៉ាងវែងឆ្ងាយក៏ដោយ លោក Ryan Giggs បានមានប្រសាសន៍ថា លោកពិតជាចង់ជួបកីឡាករ និងក្រុមអ្នកគាំទ្រកម្ពុជានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះក្នុងរាជធានីភ្នំពេញ ហើយនិងលើកទឹកចិត្តអ្នកស្នេហាកីឡាបាល់ទាត់មកទស្សនាក្រុមដែលប្រកួតប្រជែងដើម្បីក្លាយជាជើងឯក  Tiger Street Football Festival 2018

ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018​  សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​            សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ

adverise with khmeread