នៅចិន ចង់ក្លាយជាអ្នកគ្រប់គ្រងបង្គន់សាធារណៈមួយត្រូវមានបរិញ្ញាបត្រយ៉ាងហោចណាស់មួយ!

វាមិនងាយរកបានការងារជាអ្នកគ្រប់គ្រងបង្គន់មួយក្នុងទីក្រុង Wuhan ខេត្ត Hubei នោះទេ។

យោងតាមពាណិជ្ជកម្មជ្រើសរើសបុគ្គលិកមួយក្នុងស្រុក Hongshan ដើម្បីក្លាយជាអ្នកគ្រប់គ្រងបង្គន់ម្នាក់ មិនត្រូវចាស់ជាង ៣០ ឆ្នាំ ហើយរឹតតែភ្ញាក់ផ្អើល អ្នកត្រូវមានបរិញ្ញាបត្រទៀតផង។

មានអ្នកលេងអ៊ីនធឺណេតជាច្រើនបានអស់សំណើចទៅនឹងពាណិជ្ជកម្មជ្រើសរើសបុគ្គលិកនោះ ដែលកំពុងល្បីពេញអនឡាញ ខណៈដែលមានអ្នកបញ្ចេញមតិម្នាក់សរសេរថា "ប្រសិនបើអ្នកមិនប្រឹងរៀននោះទេ អ្នកនឹងមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រើប្រាស់បង្គន់សាធារណៈនោះទេ"។

ហើយក៏មានអ្នកលេងអ៊ីធឺណេតប្រកែកបែបឌឺដងថា "ប្រសិនបើអ្នកគ្រប់គ្រងបង្គន់ត្រូវមានបរិញ្ញាបត្រ បន្ទាប់មកថ្នាក់លើដែលគ្រប់គ្រងបង្គន់នេះត្រូវមានសញ្ញាប័ត្រអនុបណ្ឌិត"៕

adverise with khmeread