ជនសង្ស័យម្នាក់លួចកាបូបអ្នកថែជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតត្រូវសន្តិសុខចាប់ខ្លួន

​ភ្នំពេញ​ ៖ ​ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាបូបរបស់ជនរងគ្រោះ ដែលនៅមើលថែអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកាលម៉ែត​ បានសម្រេចតែត្រូវសន្តិសុខ ឃើញចាប់ប្រគល់ឱ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកចាត់ការបន្តនៅវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យកាលម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។

​សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ មាស និត ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩​ឆ្នាំ​មុខរបរនិងទីលំនៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិព្រែកខ្យាយខ ឃុំព្រែកខ្យាយខ ស្រុកពាមរ៍ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះ សោម ស្រីល័ក្ខ ភេទស្រី ជនជាតិខ្មែរ អាយុ២០ឆ្នាំ មុខជានិសិ្សត​​។

​បើតាមការៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា ​រូបនាងបានមកមើលថែឪពុកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ​ហើយរូបនាង បានសម្រាកនៅក្បែរផ្លូវដើរ ដោយទុកកាបូបដាក់ខោអាវនៅលើក្បាលដេកហើយ និងមានកាបូបដាក់ នៅក្នុងនោះផងដែរដោយមានលុយចំនួន១០០ដុល្លារនិងសម្ភារៈមួយចំនួនទៀត។

​នាងបានបន្តទៀតថា ពេលដែលកំពុងតែសម្រាកស្រាប់តែលឺសន្តិសុខស្រែកពេលនាងក្រោកមើល ក៏ឃើញជនសង្ស័យកំពុងតែកាន់កាបូបរបស់ខ្លួនហើយក៏ត្រូវសន្តិសុខឃាត់ខ្លួនតែម្ដង។

​ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានសន្តិសុខមន្ទីរពេទ្យប្រគល់ឱ្យកម្លាំង សមត្ថកិច្ច​ប៉ុស្ដិ៍ស្រះចក ដើម្បីយកមកសួរនាំ និងកសាងសំណុំរឿង ​បញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសម្ភារៈរបស់ជនរងគ្រោះសមត្ថកិច្ច បានប្រគល់ឱ្យ​ម្ចាស់ដើមវិញ៕

adverise with khmeread