បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុនៅខណ្ឌដង្កោ

​ភ្នំពេញ​ ៖ បុរស​ម្នាក់ត្រូវ​ បានបង​ប្អូនប្រជាពលរដ្ឋ​​ដើរបាញ់​សត្វនៅ​ពេលយប់​ ប្រទះ​ឃើញ​ ចង​ក សម្លាប់​ខ្លួន​ នៅលើដើមឈើ​មួយ​កណ្តាល​វាលស្រែ​ស្លាប់ បង្កឱ្យមានការ​ភ្ញាក់​ផ្អើល​ឡើង​ កាលពីវេលាម៉ោង​១២ និង​២០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅវាល​ស្រែ​ ក្រោម​ដើម​ជ័យ​ ក្រោយ​​ សាលា​សង្កាត់​ជើង​ឯក​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​​។

​សពជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ គ្រាន់តែដឹងថា​ ​មាន​​អាយុប្រហែល​ជាង​៣០ឆ្នាំ​​ជាង ពាក់​អាវ​ដៃ​វែង​ពណ៌​ផ្កាឈូកចាស់​ ស្លៀកខោ​ខូវប៊យជើងវែង​។

​បើតាមសម្តី​ ពីឈ្មោះ​ គីម​ មុន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបប​ កម្មករ​ រោងចក្រ​ ស្នាក់​ភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បានឱ្យយដឹងថា​ មុន​ពេលដែល​ប្រទះ​ឃើញ​ សព​បុរស​ខាង​លើ​ គឺ​រូប​គាត់​មានគ្នា​ពីរ​នាក់​ ប្អូន​ប្រុស​របស់​គាត់​ បានដើរ​បាញ់​សត្វ​ នៅ​ម្តុំ​វាល​ស្រែ​ ខាង​ក្រោយ​ សាលា​សង្កាត់​ជើង​ឯក​។

​ខណៈពួកគាត់​ដើរ​មក​ដល់​ ក្រោម​ដើម​ជ័យ ​បាន​បញ្ចាំង​ពិល​ ឆ្លុះដើម្បី​រក​មើលសត្វ​ ក៏ស្រាប់​តែ​ ប្រទះ​ឃើញ​ សពបុរស​ខាងលើ​ ចង​ក នឹង​ខ្សែលីឡុង និងដែកទំពួក ជាមួយ​​ ក្រមា​ ផុតជើង​ ពីដី​ ប្រហែល​ ១ម៉ែត្រ​កន្លះ​ ស្លាប់បាត់​ទៅហើយ​។

​ប្រ​ភព​ដដែល​បន្តទៀតថា​ បន្ទាប់​ពី​ប្រទះឃើញ​ សាក​សព​បែបនេះ​ ពួកគាត់​២នាក់​ បងប្អូន​ ភ័យ​ស្លន់​ស្លោ បាននាំ​គ្នារត់​យក​ព្រះ​អាយុ រហូត​មកដល់​ផ្ទះ​វិញ​ រួច​ហើយ​ពួក​គាត់​ក៏បាន​ តេទូ​រស័ព្ទផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​​ចុះ​ទៅពិនិត្យ​មើល​ ​កន្លែង​កើត​ហេតុ​។

​លុះ​សមត្ថកិច្ច​ ​ទៅដល់​កន្លែង​កើតហេតុ​ក៏បាន​យក​ខ្សែ​ មកព័ទ្ធជុំ​វិញ​ កន្លែង​កើតហេតុ​ ​ដើម្បី​រង់ចាំ​​ព្រឹក​ឡើង​ទើប​ទាក់ទង​ទៅ​ ជំនាញ់កោសល្យវិច័យ​ ​ចុះ​មកពិនិត្យ​ សាក​សព​ តើថា​ ជាករណី​អ្វី​ឱ្យ​ប្រាកដ​​៕

adverise with khmeread