Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញរកឃើញក្រុមជើងខ្លាំងទាំង១២ ឡើងវគ្គផ្ដាច់ព្រ័ត្រ

រាជ​ធានី​ភ្នំពេញ៖ ការ​ប្រកួត​ Tiger Street Football Festival 2018 វគ្គជម្រុះ​ប្រចាំ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ បានស្វែង​រក​ឃើញ​ទាំង​១២​ក្រុម​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ហើយ​ បន្ទាប់​ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​ និងជក់ចិត្តបំផុត​រយៈ​ពេល​៣​ថ្ងៃ។

មណ្ឌល​រាជ​ធានី​ភ្នំពេញដែលជាមណ្ឌលចុងក្រោយ​​ មាន​ក្រុម​ចូល​រួម​ច្រើន​ជាងគេសម្រាប់រដូវកាលទី៦នេះ​ មាន​រហូត​ដល់ទៅ ​១១៦​ក្រុម​​ និង​ប្រើ​ពេល​ប្រកួត​៣​ថ្ងៃ​គិត​តាំង​ពី​ថ្ងៃ​ពុធ​ ទី​៧​ ដល់​ថ្ងៃ​សុក្រ​ទី​៩ ខែ​មីនា​នេះ ​​នៅ​មុខ​សាល​មជ្ឈមណ្ឌល​កោះពេជ្រ​​ ទើប​រក​បាន​​ក្រុម​១២​ឡើង​ទៅវគ្គផ្តាច់​ព្រ័ត្រទូទាំងប្រទេស។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ទូទាំង​ប្រទេស​ឆ្នាំ​ចាស់​ Victory Youth FC បាន​ធ្លាក់​បាត់​ហើយ​ សូម្បី​​តែ​​ស្ថិត​ក្នុង​ចំណោម​១២​ក្រុម​ឡើង​​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ក៏​គ្មាន​ផង។

ដោយឡែកក្រុម Home Sport Original ដែលសម្បូរទៅដោយកីឡាករវ័យក្មេងនោះ បានយកឈ្នះលើក្រុម Ov Mal FC យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១ ទល់និង ០ ក្នុងម៉ោងបន្ថែម១នាទី។

សូមបញ្ជាក់ថា ក្រុម​ទាំង​១២​ប្រចាំ​រាជ​ធានី​ភ្នំពេញ​មានលេខ​១៖ Home Sport Original ទទួល​បាន​ ១ ៥០០ដុល្លារ​អាមេរិក, លេខ២៖ Ov Mal FC ទទួល​បាន​១ ០០០ដុល្លារ​អាមេរិក​, លេខ៣៖ Victory FC ទទួល​បាន​៥០០​ដុល្លារ​អាមេរិក, លេខ៤៖ Down Town Sport Plus ទទួល​បាន​២០០​ដុល្លារ​អាមេរិក។ ចំនែកឯក្រុម អាណាចក្រ​បៃតង​, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈ​កីឡា, Rolling FC, Down Town ទទួលបានកៅអីឡើងទៅប្រកួតវគ្គព្រ័ត្រថ្ងៃទី១០ និង ១១ ខែមីនា នេះ។

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018

​            សូមពិសាដោយការទទួលខុសត្រូវ

adverise with khmeread