ស្លាកប៉ាណូអបអរសាទរបុណ្យទន្លេ ដួលសង្កត់ម៉ូតូរ៉ឺម៉ក បណ្តាលឱ្យម្ចាស់របួសម្នាក់

​កណ្តាល ៖ ស្លាកប៉ាណូដាក់កាត់ទទឹងផ្លូវ​ ដើម្បីអបអរសាទរពិធីបុណ្យទន្លេបានដួលរលំសង្កត់ម៉ូតូរ៉ឺម៉កមួយគ្រឿង និងម៉ូតូម៉ាកស្កូពីមួយគ្រឿង បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិឫស្សី សង្កាត់ឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ក្រោយកើតហេតុអ្នកគ្រប់គ្រងកម្មវិធីបុណ្យទន្លេបានមកចេញមុខធានាសំណងជូនម្ចាស់ម៉ូតូរ៉ឺម៉ក ដើម្បីបញ្ចប់រឿង។ នេះចាត់ទុកជាសំណាងមួយ សម្រាប់អាជ្ញាធរកណ្តាល ដែលខ្លោងទ្វារនេះ បានដួលនៅពេលមិនទាន់ខ្យល់ខ្លាំង និងនៅពេលមិនទាន់មាន​មនុស្សដើរកម្សាន្តច្រើន​។ បុណ្យទន្លេចាប់ផ្តើមប្រារព្ធធ្វើរយៈពេល៣ថ្ងៃនៅមាត់ទន្លេក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ពីថ្ងៃទី៩-១០ និង១១ មីនា ឆ្នាំ២០១៨​។

​បើដួលនៅចំម៉ោងមមាញឹកវិញ អាជ្ញាធរប្រហែលជារត់ចែកជើងគ្នាមិនខាន​។ នៅមានប៉ាណូច្រើនផ្ទាំងទៀតដែលបានលើកតាមផ្លូវជាតិនានា​ ​ដែលគេមិនទាន់ដឹងពីគុណភាពដែក ដែលទ្រនោះរឹងមាំប៉ុណ្ណានោះទេ​ ប្រសិនមានខ្យល់បក់បោកខ្លាំង។

​គួររំលឹកថា​ នៅថ្ងៃលើប៉ាណូដំបូង​ អក្សរដែលបោះពុម្ពខុសអក្ខរាវិរុទ្ធ​ ត្រូវបានពលរដ្ឋរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង​ ទោះបីមានអ្នកចេះដឹងច្រើនក៏ដោយ។ ក្រោយមកខាងសាលាខេត្តបានកែសម្រួលឡើងវិញ​៕

adverise with khmeread