អគ្គិភ័យ​ឆេះខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៤ខ្នងនៅស្រុក​ពៃ​ឈរ

​កំពង់ចាម​ ៖​ មានគ្រោះ​អគ្គិភ័យ​នេះ បណ្តាល​ឱ្យខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៤ខ្នង កាលពី ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅ​ភូមិ​ទ្រ​មុខ​ទី២ ឃុំ​តុង​រ៉ុង ស្រុក​ពៃ​ឈរ ខេត្តកំពង់ចាម។

​ភ្លាមៗនោះលោក ឧត្ដមសេនីយ៍ ឯម កុសល ស្នងការ​ប៉ូលិស​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ព្រៃឈរ ដោយបាន​ការសហការ​ពី​កម្លាំង​ជំនាញ​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​​ខេត្ត ដោយមាន​បញ្ជា​ផ្ទា​ល់ពី​វរសេនីយ៍ឯក យ៉​ន ឌី​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ យក​រថយន្ត​ស​ង្រោះ​អគ្គិភ័យ​ស្រុក​ជើងព្រៃ និង​ស្រុក​កំពង់សៀម៥គ្រឿង ទៅ​ជួយ​បាញ់​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៤ខ្នង និង​គ្រង​ស្ថាន​ការណ៍​បាន​ទាំងស្រុង​។

​ប៉ូលិសបានឱ្យឹងថា​ ​គ្រោះ​អគ្គិភ័យ​នេះ បណ្តាល​ឱ្យខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៤ខ្នង ដែល​ពលរដ្ឋ​រងគ្រោះ​ទី១.ឈ្មោះ ប្លោក ម៉ៅ មាន​ប្រពន្ធ​ឈ្មោះ បឿន គឹមហុង ឆេះ​ខូចខាត​ផ្ទះ​ទំហំ៥គុណ​នឹង៨ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី, ទី២.ឈ្មោះ សូ សៀង មាន​ប្រពន្ធ​ឈ្មោះ ប៉ិច សា​មន ឆេះ​ផ្ទះ​ទំហំ៤គុណ​នឹង៥ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក, ទី៣.ឈ្មោះ ប៉ិច សាម៉ុន (ស្ត្រី​មេម៉ាយ) ឆេះ​ផ្ទះ​ទំហំ៤គុណ​នឹង៥ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក និង​ទី៤.ឈ្មោះ ធី ណា មាន​ប្រពន្ធ​ឈ្មោះ ប៉ិច គឹម​អ៊​ន ឆេះ​ផ្ទះ​ទំហំ៤គុណ​នឹង៥ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី។

​ប៉ូលិសបន្តថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​​ បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស ផ្ទះ​របស់​ឈ្មោះ ប្លោក ម៉ៅ (ដោយ​ម្ចាស់​មិន​នៅផ្ទះ) ទើប​ធ្វើ​ឱ្យរាលដាល​ឆេះ​ដល់ផ្ទះ​ចំនួន៣ខ្នង​ទៀត​ខូចខាត​ទាំងស្រុង​តែម្តង​​៕

adverise with khmeread