នរកសុទ្ធ! ខឹងម្ចាស់ផ្ទះ​ ដុតផ្ទះឆេះខ្ទេចត្រូវប៉ូលិសវ៉ៃខ្នោះ

​ក្រចេះ​ ៖ មានករណីធ្វើឱ្យខូចដោយចេតនា គឺលួចដុតផ្ទះឆេះអស់ទៅជាផេះនៅវេលាម៉ោង១១យប់ថ្ងៃទី៨ មីនា ឆ្នាំ២០១៨ នៅភូមិកោះផ្តៅ  ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

​ប៉ូលិសនិយាយថា​ អំពើថោកទាបនេះ បង្កដោយជនសង្ស័យឈ្មោះ សៅ សាន ភេទប្រុស អាយុ៣៤ឆ្នាំ ភេទប្រុស ជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានលួចដុតផ្ទះជនរងគ្រោះឈ្មោះ ឃួន វ៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរទំហំ៧,៥០ម៉ែត្រគុណនឹង៩,៥០ម៉ែត្រឆេះទាំងស្រុង​។ ​មូលហេតុមានគំនុំជាមួយនឹងម្ចាស់ផ្ទះនាពេលកន្លងមក​។

​បច្ចុប្បន្នជនសង្ស័យខាងលើ ប៉ូលិសបានឃាត់ខ្លូននៅអធិការដ្ឋានស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តតាមនីតិវិធី​៕

adverise with khmeread