adverise with khmeread Thai cambodia meeting

បង្គន់​តម្លៃ​៤​ម៉ឺន​ដុល្លារ​សម្រាប់​ទទួល​ម្ចាស់​ក្សត្រិយ៍​ថៃ​ក្រោយ​ប្រើ​បាន​មួយ​យប់​នឹង​ក្លាយជា​ការិយាល័យ​របស់​មន្ត្រី​ខ្មែរ​

​    ​យោងតាម​វេ​ប​សាយ​ព័ត៌មាន​កាណាដា cbc.co ចេញផ្សាយ​ថ្ងៃទី ២១ ខែកុម្ភៈ បានឱ្យដឹងថា ប្រទេស​កម្ពុជា​ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​ក្រីក្រ​មួយ​នៅក្នុង​តំបន់​បាន​សាងសង់​បង្គន់​មួយ​ចំណាយ​អស់ ៤០.០០០ ដុល្លារ​សម្រាប់​វត្តមាន​យាង​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​ថៃ មហា​ចក្រី សិរិ​ន​ថន​។ 

​    ​វេ​ប​សាយ​នេះ​បាន​លើកឡើងថា បង្គន់​នេះ​នឹងមិន​អនុញ្ញាតឱ្យ​រាស្ត្រសាមញ្ញ​ប្រើប្រាស់​នោះឡើយ នៅពេលដែល​ក្សត្រិយ៍​ថៃ​អង្គ​នេះ​យាង​ចេញពី​ប្រទេស​កម្ពុជា​វិញ​។ 

​    ​ព្រះអង្គម្ចាស់ក្សត្រិយ៍​ថៃ មហា​ចក្រី សិរិ​ន​ថន​នឹង​យាង​ទស្សនកិច្ច​ខេត្តរតនៈគិរី​ដំបូង​គេ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​មកកាន់​ប្រទេស​កម្ពុជា​។ 

​    ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​បឹង​យក្ស​ឡោម បង្គន់​ទំហំ ៨ ម៉ែត្រការ៉េ​នេះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ថែម​ទៀតផង ហើយ​បន្ទាប់ពី​ក្សត្រិយ៍​ថៃ​អង្គ​នេះ​ប្រើប្រាស់​បាន​មួយ​យប់​ហើយ​នោះ វា​នឹង​លែង​ប្រើប្រាស់​បាន​តទៅទៀត​ហើយ​។ 

​    ​វេ​ប​សាយ​ដដែល​លើកឡើងថា បង្គន់​នេះ​ត្រូវបាន​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ថៃ SCG ចំណាយពេល​សាងសង់​រយៈពេល​ជាង ២ សប្តាហ៍​។ ហើយ​តម្លៃ​សាងសង់​ថ្លៃ​បែបនេះ​គឺ​ដោយសារតែ​កម្មករ និង​សម្ភារៈ​គឺ​នាំចូល​ពី​បាងកក​ទាំងអស់​។ 

​    ​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន SCG បាន​និយាយថា "​ប្រសិនបើ​អ្នកមាន​ព្រះមហាក្សត្រ មនុស្ស​ធម្មតា​មិនអាច​ប្រើប្រាស់​បង្គន់​របស់​ស្តេច​បានទេ​"​។ 

​    ​បន្ទាប់ពី​ទស្សនកិច្ច​នេះ បង្គន់​នេះ​នឹង​ក្លាយទៅជា​ការិយាល័យ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន​៕ 

adverise with khmeread
ប្រភព៖ www.cbc.ca

មតិយោបល់