Joe Hart ទទួលបានឱកាសស្តាមុខមាត់ឡើងវិញនៅពេលជួបក្រុម Burnley

          អ្នកចាំទី Joe Hart និង​ទទួល​បាន​ឱកាស​បង្ហាញមុខ​ ដើម្បី​ស្តា​រដូវកាល​របស់​ខ្លួននិង​ឱកាសបង្ហាញមុខនៅ​វើលខាប់​​នៅ​ពេលជួប​ជាមួយ​ក្រុម​ Burnley ។​

          អ្នកចាំទីជម្រើស​ទី​១​យូរអង្វែង​របស់​អង់គ្លេសរូបនេះដែលកំពុង​លេងក្នុង​កិច្ច​សន្យា​ខ្ចីជើង​នឹង​ត្រូវ​លោក David Moyes កោះហៅ​សម្រាប់​ជំនួ​បក្នុងទឹកដី បន្ទាប់ពី​បាត់បង់តំណែង​ជម្រើស​ដំបូង​ទៅ​លើ​កីឡាករ Adrian នៅ​ក្នុង​១៥​ប្រកួត​ចុងក្រោយ​របស់​ក្លឹប​ West Ham ។

លោក Moyes បាននិយាយថា “Hart នឹង​ចាប់ផ្តើម​។ ខ្ញុំ​បាន​និយាយច្រើន​លើក​មក​ហើយ​ថា Hart ជាអ្នកចាំទី​ល្អម្នាក់។ ខ្ញុំ​នៅមាន​កីឡាករ​ល្អផ្សេងទៀតដែលត្រូវ​ប្រកួត​ប្រជែង​។ ដូច្នេះ​អ្នក​ត្រូវ​តែលេងឲ្យ​បាន​ល្អ។ មាន​សម្ពាធ​ខ្លាំង​ ប្រសិន​បើលេងមិន​បាន​ល្អ”។

          លោក Moyes បន្តថា “​ខ្ញុំ​ថា ពីរ​បីប្រកួត​កន្លងទៅនេះ យើង​ធ្វើ​មិន​បាន​ល្អ ហើយ​ខ្ញុំ​មិនសប្បាយចិត្ត​ទេ ដែល​យើង​ធ្វើ​មិន​បាន​ល្អដូច​ការ​រំពឹងទុក។ ប្រសិន​បើ​ខ្ញុំគិតថា គ្មាន​កំហុស​ឬគ្មាន​បញ្ហា​ណាមួយទេនោះ ខ្ញុំ​នឹង​មិន​កែប្រែនោះទេ”៕

adverise with khmeread