នៅសុខៗ បុរសម្នាក់ដេកស្លាប់នៅតូបកាត់សក់ក្នុងបន្ទប់ឡៅតឿ

​ភ្នំពេញ ៖ បុរសជាជាងម្នាក់បានដេកស្លាប់ នៅបន្ទប់ឡៅតឿ ក្នុងតូបកាត់សក់ មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨ ​និង១០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជាប់ផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចនិយាយថា សាកសពឈ្មោះ លេង ខេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់សេរីមង្គលមានជ័យ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិគរគី ឃុំសាលាវិស័្សយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

​តាមការរាប់ពីមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានវិបត្តិស្នេហាដោយសារ​សង្សារបែកចិត្ត​។ ​រៀងរាល់ព្រឹកគេឃើញជនរងគ្រោះតែងតែបើកទ្វារតូបកាត់សក់ដូចសព្វដង តែពេលព្រឹកមិញនេះ មិនបានឃើញបើកទ្វារ​ តូបកាត់សក់នោះទេ។ ​ដោយមានការសង្ស័យក៏ឱ្យអ្នកជិតខាងជួយបើកទ្វារមើល។​ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ មិនដឹងស្លាប់តាំងពីម៉ោងប៉ុន្មានទេ រួចបាន រាយការណ៍ជូនសមត្ថកិច្ច​។

​ក្រោយពីធ្វើកោសល្យវិច័យលើសពរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ ហើយសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិតាមទូរស័ព្ទយក
រថយន្តដឹកសពទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread