សន្និសីទសារព័ត៌មានស្តីពី TIGER STREET FOOTBALL FESTIVAL 2018 ជាមួយនឹងវីរបុរសបាល់ទាត់អន្តរជាតិល្បីល្បាញ RYAN GIGGS

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 10 ខែមីនា មានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសបង្ហាញដល់សាធារណជនថា លោក Ryan Giggs ជាកំពូលតារាបាល់ទាត់ដ៏ល្បីល្បាញរបស់ក្លិបបិសាចក្រហម Manchester United  មកកាន់តួនាទីជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Roland Bala អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជា  និងលោក ម៉ៃ តុលា អគ្គលេខាធិការរង និងជានាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និសីទសារព័ត៌មាននេះ និងបានស្វាគមន៍លោក Ryan Giggs មកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Riyan Giggs   គឺជាកីឡាករទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League និងបានបង្ហាញខ្លួនក្នុងការប្រកួតជាច្រើនលើក និងបានឈ្នះពានរង្វាន់កិត្តិយសច្រើនជាងកីឡាករផ្សេងទៀតក្នុងប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ក្លិប Manchester United  និងនៅខែកុម្ភៈឆ្នាំ ២០១៨ ត្រូវបានតែងតាំងជាអ្នកចាត់ការដឹកនាំក្រុមជម្រើសជាតិវេលស៍។

ក្នុងឱកាសសន្និសីទកាសែត កំពូលតារាបាល់ទាត់ដ៏ល្បីល្បាញរូបនេះបានមានប្រសាសន៍ថា៖ “ខ្ញុំរីករាយ និងរំភើបណាស់ដែលត្រូវបានជ្រើសតាំងជាទូតសុឆន្ទះផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ពីព្រោះនេះជាឱកាសសម្រាប់ខ្ញុំចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងបច្ចេកទេសលេងបាល់ទាត់របស់ខ្ញុំជាមួយកីឡាករបាល់ទាត់មានទេពកោសល្យនៅព្រះរាណាចក្រកម្ពុជា។”

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖"វាគឺជាបទពិសោធដ៏កម្រមួយសម្រាប់កីឡាករ និងអ្នកគាំទ្រកម្ពុជាដែលបានជួបលោក Riyan Giggs នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះ។ Tiger Street Football Festival គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅក្នុងប្រទេស ហើយនេះជាឆ្នាំទីប្រាំមួយ ដែលបានទទួលបានជោគជ័យ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន"

ក្រុមកីឡាករជាង 500 ក្រុមបានចូលរួមក្នុងវគ្គជម្រុះប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងដើម្បីដណ្តើមយកជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅក្នុងរាជធានីភ្នំពេញនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី 10 និងទី 11 ខែមីនានេះ។

ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018​  សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​            សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ

adverise with khmeread
PR