វីរបុរសក្រុមបិសាចក្រហមចែករំលែងបទពិសោធន៍ឱ្យយុវជនកម្ពុជាដែលចង់ក្លាយជាកីឡាករអាជីព

រាជធានីភ្នំពេញ៖ លោក Ryan Giggs ជាកំពូលតារាបាល់ទាត់ដ៏ល្បីល្បាញរបស់ក្លិបបិសាចក្រហម Manchester United  កាន់តួនាទីជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍ជូនដល់​យុវជន​ ​ក៏​ដូចជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទាំង​អស់​ដែលមានបំណងចង់ក្លាយជាកីឡាករ​អាជីព​ប្រកប​ដោយ​គុណ​តម្លៃ​ខ្ពស់។

គន្លឹះ៣​ចំណុចរបស់លោក Ryan Giggs ដែលបានលើកឡើងនៅលើឆាកកុងទឺន័រកាលពីយប់មិញនោះគឺ ១- ប្រឹងប្រែង​ហ្វឹកហាត់ ២- គោរព​វិន័យ និង៣- ពេញ​ចិត្ត​នឹង​អាជីព​កីឡាករ​បាល់ទាត់។

ចំណុច​ទី​១​ នៃ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​នោះ គឺ​លោក​ចង់​និយាយ​ថា​គ្រប់​កីឡាករ​ទាំង​អស់​មិន​មែន ចេះ​ដោយ​ខ្លួន​ឯង ពូកែ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ពួកគេ​សុទ្ធ​តែ​មាន​ការ​ប្រឹងប្រែង​ខ្លាំង ​ដើម្បី​ឱ្យ​សមត្ថភាព​កាន់​តែ​កើត​ឡើង និង​ទទួល​បាន​ជោគជ័យ។ ចំណុច​ទី​២ ​ការ​គោរព​វិន័យ គឺ​ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​បុគ្គល​គ្រប់​រូប ​មិនមែន​មាន​តែ​សម្រាប់​កីឡាករ​នោះ​ទេ។ ប្រសិន​បើ​ពួកគេ​មិន​គោរព​វិន័យ​ទេ ​នោះ​ទោះ​ជា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​ជោគជ័យ​ដែរ។ចំណុច​ទី​៣ ​ការ​ស្រលាញ់​អាជីព ​ពិត​ជា​សំខាន់​ណាស់។ មួយ​វិញ​ទៀត វា​នឹង​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​មិន​ចេះ​ហត់ មិន​ចេះ​នឿយ​ឡើយ​សម្រាប់​ការ​លេង​បាល់ទាត់​នេះ។

សូម​បញ្ជាក់​ថា បន្ទាប់ពីការចែករំលែកបទពិសោធន៍របស់លោក Ryan Giggs ក៏មានកម្មវិធីប្រគំតន្រ្តី Tiger Street Football Festival 2018 ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំកម្ពុជាជាច្រើនរូបផងដែរ។

ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018​  សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ​

 

adverise with khmeread
PR