A30fc935 69f8 44cc 8630 8062edc000fe

ឃាត់ចោរអំបុកចោរអំបែងលួចទូរស័ព្ទ២នាក់

    តាកែវ ៖ យុវជន២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ភ្នំដិនឃាត់ខ្លួនកាលពីថ្ងៃទី៧ធ្នូឆ្នាំ២០១៥​ម៉ោង ២០ និង២០នាទីបន្ទាប់ពីបានធ្វើសកម្មភាពលួចទូរសព្ទ LGនៅភូមិ ជ្រោយស្លែង ឃំុគីរីចុងកោះ ស្រុក គីរីវង់ ខេត្តតាកែវ។
   ប៉ូលិសនិយាយថា ជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ ជ័យ មកត ភេទ ប្រុស អាយុ ២០ ឆ្នាំ នៅភូមិ ជ្រោយស្លែង ឃំុគីរីចុងកោះ ស្រុក គីរីវង់ ខេត្តតាកែវ និង២-ឈ្មោះ យ៉ែម ថាន់ ភេទ ប្រុស អាយុ១៧ឆ្នាំ នៅភូមិផ្សារ ឃុំ ភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ។
     ករណីនេះប៉ូលិសបានកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់