adverise with khmeread 1

FA Cup ជុំ​ទី​៥៖ តើ Shrewsbury Town ឬក៏ Man Utd ដែល​នឹងត្រូវ​ឡើងទៅ​ជួប West Ham?

   ក្នុង​រដូវ​កាល​នេះ ក្រុម​បិសាច​ក្រហម Manchester United ជួប​បញ្ហា​ច្រើន​មែនទែន ហើយ​ពួកគេ​ហាក់ដូចជា​នឹង​ខកខាន​មិនបាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​ទៀតផង​។​

     ក្រៅពី​ពាន Europa League ពាន FA Cup គឺជា​ឱកាសល្អ​បំផុត​សម្រាប់​ពួកគេ​ដើម្បី​បាន​លើក​ពាន​នឹង​គេ​ក្នុង​រដូវ​កាល​នេះ​។
    ក្នុងការ​ប្រកួតប្រជែង​ខាងលើនេះ ពួកគេ​បាន​យកឈ្នះ​ទៅលើ​ក្រុម​ដូចជា Sheffield United និង Derby County និង​ការប្រកួត​លើក​ទី​បី​នេះ​ពួកគេ​នឹង​ប្រឈមមុខ​ក្រុម​មិនមែន​មកពី​ក្របខ័ណ្ឌ​កំពូល​។

     ទម្រង់​លេង​ថ្មីៗ​របស់​ពួកគេ​គឺ​មិនសូវ​ជាប់លាប់​ប៉ុន្មាន​ទេ ជាមួយនឹង​ការបរាជ័យ​ក្នុង​ក្របខ័ណ្ឌ Europa League និង​ចាញ់​ក្រុម Sunderland នៅ Premier League កន្លងទៅ​។ ការ​របួស​របស់​កីឡាករ Wayne Rooney ក៏បាន​ធ្វើ​ឲ្យ​ក្រុម​នេះ​រង្គោះរ​ង្គឺ​ផងដែរ​។

     ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​គួរតែ​ឆ្លៀតឱកាស​យកឈ្នះ​ក្រុម Shrewsbury Town មកពី​ក្របខ័ណ្ឌ League One មួយ​នេះ​។ Shrewsbury បាន​បំបាក់​ក្រុម​មកពី​ក្របខ័ណ្ឌ Championship ពីរ​មកហើយ​នៅក្នុង​ការប្រកួតប្រជែង​នេះ ជាមួយ​ជ័យជម្នះ​នៅ​ទឹកដី Cardiff និង​យកឈ្នះ​ក្រុម Sheffield Wednesday នៅក្នុង​ផ្ទះ​។

   ទម្រង់​របស់​ពួកគេ​នៅក្រៅ FA Cup ពិតជា​អន់​ណាស់​។ ពួកគេ​មាន​បី​ពិន្ទុ​ស្ថិត​ពីលើ​ក្រុម​បាត​តារាង​លេខ ២២ ហើយ​លេង​ប្រកួត​លើសគេ​ទៀត​។ Shrewsbury ចាញ់ ១០ ប្រកួត​នៅក្នុង​ផ្ទះ​ទៅហើយ​ក្នុង​រដូវ​កាល​នេះ​និងឧស្សាហ៍​ផ្លា​ត់​គ្រាប់​បាល់​ក្នុងជំនួប​ប្រាំមួយ​ប្រកួត​ចុងក្រោយ​។

     មានតែ​ក្រុម Colchester ប៉ុណ្ណោះ​ដែល​ផ្លា​ត់​គ្រាប់​បាល់​ក្នុងផ្ទះ​ច្រើនជាង​ក្រុម Shrewsbury និង​ខ្សែការពារ​ដ៏​ផុយស្រួយ​របស់​ពួកគេ​នឹង​ប្រឈម​វាសនា​អាក្រក់​ជាមួយ​បិសាច​ក្នុង​រាត្រី​នេះ​ជាក់​ជាមិនខាន​។ នេះ​ជា​កន្លែង​ដែល​សុបិន​របស់ Shrewsbury ចង់​បន្តទៅ​វគ្គ​បន្ទាប់​មកដល់​ទីប​ញ្ច​ប់​។

     ខ្សែការពារ​របស់​ពួកគេ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ហើយ​ពួកគេ​នឹង​ជួប​ការលំបាក​នៅពេលដែល​ប្រឈមមុខ​ខ្សែប្រយុទ្ធ​ដូចជា Martial ជាដើម​។ ទស្សនៈ​ខ្មែរ​រីដ​ទស្សន៍ទាយ​ថា Man Utd នឹង​ឈ្នះ ជាមួយ​គ្រា​ប់ត ១ ដាច់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់