យោធាអង្គភាពសឹករងក្រុងប៉ៃលិនទាញ AK47 បាញ់ប្រហារបុរសម្នាក់ត្រូវ ២ គ្រាប់របួសធ្ងន់

​ប៉ៃលិន​ ៖​ មានករណីប្រើប្រាស់អាវុធមួយកើតឡើង នៅចំណុចអូរតាផៃ ស្ថិតនៅក្បែរប៉ុស្តិ៍ ៦៨ បង្កឡើងដោយឈ្មោះ រ៉ា ភេទប្រុស ​មុខរបរជាមន្រ្ដីយោធាការពារព្រំដែនអង្គភាពសឹករងក្រុងប៉ៃលិនឈរជើង បានយកអាវុធ AK 47 បានបាញ់សំដៅទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់កើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ឈ្មោះ នឿង នាត ភេទប្រុស អាយុ​២៨ឆ្នាំ ទីកន្លែងកំណើតភូមិជ្រឹងខាងលិច ឃុំកូនក្រៀល ស្រុកសំរោង ខេត្ដឧត្ដមានជ័យ​។ បច្ចុប្បន្នរស់នៅក្បែរប៉ុស្ដិ៍ ៦៨ ផ្ទះរបស់លោក សែស ម៉ឹង ភូមិបរ ហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិនត្រូវបានមន្ត្រីយោធា បាញ់អស់ចំនួន ០២គ្រាប់ បណ្ដាលឱ្យត្រូវចំសាច់ដុំដៃ
ខាងឆ្វេងក្រោមក្លៀក​ ហើយករណីនេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

​បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមអង្គការ HALO ជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ​។ ចំណែកជនបង្កត្រូវបានមេមន្រ្ដីយោធាចាត់ការតាមនីតិវិធីផ្លូវច្បាប់​៕

adverise with khmeread