ជនជាតិកូរ៉េខាងត្បូងទាំងហ្វូងនាំគ្នាឱនក្បាលសុំទោសវៀតណាមដល់ទឹកដី

ប្រជាជនជាង ៤០ នាក់មកពីកូរ៉េខាងត្បូងបានមកដល់ភូមិមួយនៅខេត្ត Quang Nam ភាគកណ្តាលវៀតណាមដើម្បីរំលឹកដល់ជនរងគ្រោះនៃការសម្លាប់រង្គាល ដែលបានធ្វើឡើងដោយទាហានកូរ៉េខាងត្បូង អំឡុងសង្គ្រាមកាលពី ៥០ ឆ្នាំមុន។

សមាជិក ៤១ រូបនៃមូលនិធិសន្តិភាពកូរ៉េ - វៀតណាមបានសម្តែងការសុំទោសនិងឱនក្បាលជាផ្លូវការនៅចំពោះមុខសមាជិកគ្រួសាររបស់សពនៅភូមិ Ha My ឃុំ Dien Duong ស្រុក Dien Ban ក្នុងពិធីមួយកាលពីព្រឹកថ្ងៃអាទិត្យ ទី១១​ មីនា។

សមាជិកជនជាតិកូរ៉េទាំងនេះគឺមកពីគ្រប់ស្រទាប់វណ្ណៈ ប៉ុន្តែពួកគេបានប្រមូលផ្តុំគ្នានៅឯការរំលឹកវិញ្ញាក្ខន្ធសម្រាប់គោលបំណងតែមួយគត់ គឺសុំទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងប្រជាជនវៀតណាម។ នេះបើតាមសម្តីរបស់លោក Kang U-il ប្រធានមូលនិធិខាងលើ។

ការសម្លាប់រង្គាលនេះបានកើតឡើងនៅដើមឆ្នាំ ១៩៦៨ នៅពេលដែលទាហានកូរ៉េខាងត្បូងចាប់អ្នកស្រុកជាច្រើននាក់ឱ្យតម្រង់ជួរនៅវាលស្រែមួយ មុនពេលបាញ់រះសម្លាប់ពួកគេ។

បេសកកម្មរបស់ពួកគេគឺសម្លាប់ចោលរាល់ពួកកុម្មុយនីស្តនៅក្នុងភូមិ។

ក្រុមគ្រួសារជាច្រើនត្រូវបានសម្លាប់ស្ទើរទាំងស្រុងបន្ទាប់ពីឧបទ្ទវហេតុនេះ។

លោកស្រី Dang Thi Kha ដែលជាអ្នកនៅរស់ពីការសម្លាប់រង្គាលនេះ និយាយថា "ខ្ញុំ​ខឹងខ្លាំងណាស់។ ខ្ញុំបានបាត់បង់សមាជិកគ្រួសារ៥នាក់រួមទាំងម្តាយរបស់ខ្ញុំនិងបងប្រុសរបស់ខ្ញុំ។ ការសម្លាប់រង្គាលនេះបានកើតឡើង នៅពេលខ្ញុំទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ"។

លោកស្រី Dang Thi Kha បន្តថា "ឥឡូវដោយហេតុថាប្រជាជនកូរ៉េនិយាយសុំទោសទៅហើយនោះ ខ្ញុំយល់ហើយថា កំហឹងខ្ញុំមិនអាចកែប្រែរឿងអតីតបានទេ"៕ ប្រភព៖វៀតណាម

adverise with khmeread