ចិនបើកសម្ភោធបណ្ណាល័យស្អាតបំផុតលើពិភពលោក ផ្ទុកសៀវភៅ ១,២ លានក្បាល ប៉ុន្តែដេគ័រនៅខាងក្នុងញាក់សាច់!

ថ្មីៗនេះ ប្រទេសចិនបានបើកសម្ភោធបណ្ណាល័យមហាអស្ចារ្យរបស់ខ្លួន ដែលធ្វើឱ្យសិស្សនិស្សិតចូលអានហើយ មិនចង់ចេញវិញ ដោយសារតែការរចនាម៉ូតនៅខាងក្នុងមហិមាខ្លាំងពេក។

មានទីតាំងស្ថិតនៅសង្កាត់វប្បធម៌ Binhai ក្នុងទីក្រុងធានជីង បណ្ណាល័យកម្ពស់ ៥ ជាន់ ដែលរចនាម៉ូតដោយក្រុមហ៊ុនហូឡង់ MVRDV សហការជាមួយវិទ្យាស្ថានរៀបចំផែនការនិងរចនាទីក្រុងធានជីន (TUPDI) និងមានឈ្មោះថា "The Eye of Binhai" គឺ គ្របដណ្តប់លើផ្ទៃដី ៣៤.០០០ ម៉ែត្រក្រឡា និងផ្ទុកសៀវភៅចំនួន ១,២ លានក្បាល។

ដោយចំណាយពេលត្រឹម ៣ ឆ្នាំដើម្បីសាងសង់ បណ្ណាល័យនេះមានកន្លែងអានសៀវភៅនៅជាន់ផ្ទាល់ដី កន្លែងអង្គុយនៅជាន់កណ្តាល និង ការិយាល័យ កន្លែងប្រជុំ និងបន្ទប់កុំព្យូទ័រ នៅជាន់លើបំផុត៕

adverise with khmeread