ខំតែឆ្ងល់ថីបានជា Sergio Ramos រត់ចេញពីទីលានប្រកួតប្រហែល ៥​ នាទី តាមពិតស្ទុះទៅបង្គន់ដើម្បី...

Sergio Ramos បានចេញពីលើតារាងបាលទាត់ ដោយ​ឱ្យ Real Madrid លេងជាមួយនឹងក្រុម Eibar តែ ១០ នាក់រយៈពេល ៥ នាទី អំឡុងពេលពួកគេឈ្នះលើក្រុមកាលពីថ្ងៃសៅរ៍ ខណៈដែលខ្សែការពាររូបនេះសុំអាជ្ញាកណ្ដាលទៅបត់ជើងធំ។

Ramos បានចេញពីតារាងដើម្បីទៅចូលបង្គន់ បន្ទាប់ពីលេងបាន ៧៣ នាទីនៅកីឡដ្ឋាន Ipurua Municipal ដោយពេលនោះក្រុម Real Madrid កំពុង ១ ទល់នឹង ១ ជាមួយនឹងក្រុម្ចាស់ផ្ទះ។ ខ្សែការពារនេះ បានបង្កើតកំហុសនៅតង់ទី ២ ដោយឱ្យខ្សែប្រយុទ្ធ Ivan Ramis តែតបញ្ចូលទីពីបាល់ជ្រុងតាមស្មើ។

ពេល Ramos ត្រឡប់មកពីបត់ជើងធំរួច Cristiano Ronaldo បានតែតបញ្ចូលទីនៅគ្រាប់ទីពីរបស់ខ្សែប្រយុទ្ធនេះ ជួយឱ្យក្រុម Real Madrid ឈ្នះវិញ ២ ទល់នឹង ១។

ក្រោយការប្រកួតនោះ គ្រូបង្វឹកលោក Zidance បាននិយាយថា "Ramos បានទៅបន្ទប់ទឹក ៤-៥នាទី ហើយក៏ត្រឡប់មកវិញ គ្មានអ្វីច្រើនទេ។ ជ័យជម្នះរបស់ក្រុម Real ក្នុងលីក La Liga នៅតែបន្តឱ្យក្រុមនេះសល់ ៤ ពិន្ទុទៀតតាមពីក្រោយក្លឹប Atletico Madrid ដែលលេងនៅផ្ទះរបស់ខ្លួនជាមួយនឹងក្រុម Celta Vigo នៅថ្ងៃអាទិត្យ"៕

adverise with khmeread