បុរស​ជនជាតិ​ចិន​តៃវ៉ាន់ញៀនថ្នាំដល់កម្រិត លោតសម្លាប់ខ្លួនពីលើសណ្ឋាគារវីងជាន់ទី១៥

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​តៃវ៉ាន់ម្នាក់​ដោយសារតែញៀនថ្នាំដល់កម្រិតបាន​ធ្វើអត្តឃាតដោយលោត​សម្លាប់ខ្លួន​តាម​បង្អួច​ពីលើ​អគារ​ជាន់​ទី​១៥ នៃ​សណ្ឋាគារ​វីង បាន​ធ្លាក់​មក​លើ​ម៉ូតូ​កង់​បី​ដែល​កំពុង​ចត​ស្ងៀមនៅ​ខាងក្រោម​ បណ្តាលឱ្យស្លាប់​នៅនឹងកន្លែ​ង​។

​ការធ្វើអត្តឃាតខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពី​ម៉ោង​​៥​កន្លះល្ងាច ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​១១១ អាគារ​លេខ​៤៨A សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។

​សមត្ថកិច្ចនិយាយថា​ បុរសជនជាតិ​ចិនដែល​ស្លាប់ ​ឈ្មោះ លី​ សៀងផុង ( Lee Hsiang Peng )ភេទ​ប្រុស អាយុ៤០ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ មុខរបរអ្នកទេសចរណ៍កាន់ប៉ាស្ព័រលេខ​ 306738072​ ស្នាក់នៅបន្ទប់លេខ១៥០២​ ជាន់ទី១៥ ​នៃ​សណ្ឋាគារ​វីង ខាងលើកាលពីថ្ងៃទី៦ មីនា ឆ្នាំ២០១៨​។

​សាក្សីឈ្មោះ ឈុន​ សេងឌីម​ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត បានបញ្ជាក់ប្រាប់ប៉ូលិសថា​ ខណៈពេលគាត់កំពុងអង្គុយ ស្រាប់តែឃើញបុរសម្នាក់ធ្លាក់ពីលើអគារទើរ លើម៉ូតូកង់បីស្លាប់ភ្លាមក៏រាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍បឹងព្រលឹតភ្លាមៗតែម្តង​។

​សាក្សីឈ្មោះ សី​ លីចែ​ ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់​ ជាអ្នកនាំភ្ញៀវបានបំភ្លឺថា​ ខណៈពេលគាត់កំពុងផឹកកាហ្វេនៅកោះពេជ្រ​ ស្រាប់តែប្រពន្ធជនរងគ្រោះឆាតប្រាប់គាត់ថា​ «ជួយមើលប្តីគាត់ផង​ ព្រោះគាត់ចង់លោតពីលើសណ្ឋាគារ​»។ លុះគាត់ចេញទៅដល់សណ្ឋាគារនៅម៉ោង៧យប់ឃើញសពគាត់ស្លាប់បាត់ទៅហើយ។

​ជុំវិញករណីនេះសមត្ថកិច្ចអះអាងថា​ បុរសចិនតៃវ៉ាន់ពិតជាស្លាប់ដោយសារការធ្វើអត្តឃាតប្រាកដមែន​ ដោយសារតែជនរងគ្រោះញៀនថ្នាំលើសកម្រិត។ សពដំកល់នៅវត្តស្ទឹងមានជ័យ​៕

adverise with khmeread