ចុម! កើតទុក្ខមិនសុខចិត្តរឿងអីបានជានាំគ្នាជិះកង់ស្រាត?

ក្រុមអ្នកជិះកង់ជាច្រើនបាននាំគ្នាជិះកង់តាមដងផ្លូវនៅទីក្រុង Sao Paulo ក្នុងការតវ៉ាអាក្រាតកាយប្រឆាំងនឹងការបើកបរមិនប្រុងប្រយ័ត្ននៅក្នុងទីក្រុងនេះ និងជំរុញឱ្យអាជ្ញាធរប្រឹងប្រែងបន្ថែមដើម្បីការពារពួកគេ។

ដងមហាវិថី Paulista Avenue នៅកណ្តាលក្រុង Sao Paulo ដែលជាទីក្រុងធំបំផុតនៅប្រេស៊ីល ត្រូវបានជោរជន់ដោយអ្នកជិះកង់ស្រាតកាលពីថ្ងៃទី ១០ មីនា ដោយអ្នកខ្លះគ្របកាយជាមួយថ្នាំពណ៌គំនូរ និងខ្លះលើកដៃដើម្បីតវ៉ា។

កាលពីឆ្នាំ ២០១៧ អ្នកជិះកង់ ៣៧ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងនេះក្នុងគ្រោះថ្នាក់ចរាចរណ៍ ពោលគឺកើនឡើង ២៣ ភាគរយពីឆ្នាំទៅមិញមួយទៀត។

យោងតាមរបាយការណ៍ឆ្នាំ ២០១៧ ដោយក្រុមហ៊ុនប្រឹក្សាយោបល់អន្ដរជាតិ Inrix ទីក្រុង Sao Paulo គឺជាទីក្រុងមមាញឹកបំផុតទី៤នៅលើពិភពលោកសម្រាប់ចរាចរណ៍ បន្ទាប់ពីទីក្រុង Los Angeles ទីក្រុង Moscow និងទីក្រុង New York។

អ្នកជិះកង់រាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំនៅប្រេស៊ីលដោយទិន្នន័យពីក្រសួងសុខាភិបាលរបស់ប្រទេសនេះបានបង្ហាញថាអ្នកជិះកង់ ៨.៤៩៦ នាក់ត្រូវបានសម្លាប់ក្នុងរវាងឆ្នាំ ២០១០ និង ២០១៥។

ក្រុមអ្នកតវ៉ានៅឯព្រឹត្តិការណ៍នេះ ដែលរៀបចំឡើងសហការជាមួយយុទ្ធនាការជិះកង់ស្រាតពិភពលោក (World Naked Bike Ride) បានគ្របដណ្ដប់រាងកាយពួកគេជាមួយពាក្យស្លោកដូចជា "អំពើបាតផ្សារថោកទាប គឺជាការខ្វះសេចក្តីគោរពរបស់អ្នក", "ចរាចរណ៍គួរឱ្យខ្ពើម" និង "ការប្រញាប់ប្រញាល់របស់អ្នកបណ្តាលឱ្យបាត់បង់ជីវិតអ្នកដទៃ"៕


adverise with khmeread