ក្រុមហ៊ុន Ford នៅវៀតណាម ត្រូវគេប្តឹង ទាក់ទិននឹងបញ្ហាប្រអប់លេខ

ម្ចាស់រថយន្ត Ford ពីររូបបានប្តឹងក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះនៅក្នុងប្រទេសវៀតណាម ជុំវិញអ្វីដែលពួកគេបានអះអាងថាប្រអប់លេខគាំងដ៏មានគ្រោះថ្នាក់ដែលនៅតែបន្តកើតមាន បន្ទាប់ពីពួកគេបានយករថយន្តរបស់ខ្លួនទៅជួសជុលនៅឯយានដ្ឋានដែលមានការទទួលស្គាល់ត្រឹមត្រូវ។

លោក Vo Quoc Binh ម្ចាស់ជំនួញមួយរូបមកពីទីក្រុងហូជីមិញ និងជាដើមបណ្តឹងម្នាក់ បាននិយាយថា គាត់បានទិញរថយន្តមួយទឹកម៉ាក Ford Focus មួយគ្រឿងកាលពីខែកុម្ភៈ។

ខណៈដែលកំពុងធ្វើដំណើរឡើងភ្នំនៅឯរយៈល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់ភ្នំមួយកន្លែង អំឡុងដំណើរកម្សាន្តជាមួយគ្រួសារកាលពីខែមុន លោក Binh បាននិយាយថា ភ្លាមៗរថយន្តបានបាត់បង់ការគ្រប់គ្រងមួយរំពេចលើលេខឡាន។

លោក Binh បាននិយាយថា "វាអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើខ្ញុំមិនមានប្រតិកម្មទាន់ពេលទេនោះ"។

បញ្ហាដទៃទៀតដែលគាត់ជួបប្រទះជាមួយនឹងរថយន្ត Ford របស់ខ្លួន រួមមានញ័រខ្លាំងអំឡុងការដាក់លេខ និងពេលដាក់លេខមានស្ទុះកន្ទ្រាក់ៗខ្លាំងខុសពីធម្មតា ដែលអាចនឹងឡើងដល់កម្រិត ៦.០០០rpm ខណៈកំពុងធ្វើដំណើរក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដើមបណ្តឹងទីពីរឈ្មោះលោក Nguyen Quang Huy មកពីទីក្រុងហូជីមិញដូចគ្នា បានរាយការណ៍ពីបញ្ហាស្រដៀងគ្នាទៅនេះជាមួយនឹងរថយន្តម៉ាក Ford Focus របស់ខ្លួន ដែលគាត់បានទិញកាលពីខែមិថុនា ឆ្នាំ២០១៥។

រថយន្តរបស់ដើមបណ្តឹងទីពីរមួយគ្រឿងនេះក៏ស្ថិតនៅក្រោមការធានាផងដែរ រហូតដល់ខែមិថុនា ឆ្នាំ២០១៨៕

adverise with khmeread