កង់ពិសេស មិនត្រឹមហាត់ប្រាណចំណេញសុខភាពទេ ថែមទាំងចំណេញអគ្គិសនីផ្គត់ផ្គង់មួយផ្ទះទៀត

តើអ្នកមានបញ្ហាផ្លូវអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណជាប្រចាំមែនទេ? ប៉ុន្ដែអ្នកមានដឹងទេថា ការហាត់ប្រាណរបស់អ្នកអាចកាត់បន្ថយការចំណាយប្រាក់លើថ្លៃអគ្គិសនីដែរឬទេ? ស្ដាប់មើលទៅដូចជាលេងសើច ប៉ុន្ដែបច្ចេកវិជ្ជាថ្មីនេះពិតជាសន្សំសំចៃថ្លៃអគ្គិសនីរបស់អ្នកពិតប្រាកដមែន។

កង់សម្រាប់ធ្វើលំហាត់ប្រាណមួយហៅថា Free Electric Hybrid ជាបច្ចេកវិជ្ជាថ្មីមួយត្រូវបានរចនាឡើងដោយអ្នកបង្កើតវត្ថុអស្ចារ្យជាច្រើនពីប្រទេសឥណ្ឌា។

កង់ Free Electric hybrid បដិវត្តន៍ថ្មីនេះផ្ដល់អ្នកនូវថាមពលអគ្គិសនីដោយឥតគិតថ្លៃ។

គម្រោងបង្កើតកង់នេះឡើង គឺមានការគាំទ្រដោយមហាសេដ្ឋីឥណ្ឌាម្នាក់ឈ្មោះ Manoj Bhargava។ Bhargava គឺជាស្ថាបនិកក្រុមហ៊ុន Billions in Change កំពុងរកដំណោះស្រាយលើបញ្ហាដ៏ធំបំផុត ដែលពិភពលោកជួបប្រទះរួមមានថាមពលអគ្គិសនី សុខភាព និងទឹក។ ជាមួយនឹងកង់លំហាត់ប្រាណកូនកាត់នេះ លោក Bhargava សង្ឃឹមថានឹងជំរុញការរស់របស់មនុស្ស ជាពិសេសពួកគេទទួលបានទាំងថាមពលអគ្គិសនីហើយថែមទាំងទទួលបានសុខភាពល្អទៀតផង។

សម្រាប់កង់នេះផងដែរ អ្នកគ្រាន់តែធ្វើលំហាត់ប្រាណរយៈពេល ៦០ នាទី វានឹងផ្ដល់ថាមពលអគ្គិសនីមួយផ្ទះសម្រាប់ពេល ២៥ ម៉ោងឯណោះ៕

adverise with khmeread