បង្ក្រាបក្រុមជនជាតិចិន ១០០ នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធ Internet និងបើកល្បែងខុសច្បាប់

​ភ្នំពេញ​ ៖ សមត្ថកិច្ចចម្រុះរួមមាន​ ប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយប៉ូលិស រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបើក​ប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមជនជាតិចិនចំនួន១០០នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធ Internet និងបើកល្បែងខុសច្បាប់នៅផ្ទះលេខ៩៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយមានការសម្របសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍​ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

​លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតី បានឱ្យ​ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងរបស់លោកបានពិនិត្យឃើញមានជនជាតិចិន ចំនួន១០០នាក់ ស្រី១៩នាក់ បានស្នាក់នៅប្រព្រឹត្តបទល្មើស VOIP និង Game Online។

លោកឧត្តមសេនីយ៍ បានបន្ថែម ជនជាតិចិនទាំង១០០នាក់នេះ ត្រូវបានបញ្ជូន​ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់៕



adverise with khmeread