រាយអន្ទាក់លួចចាប់ក្របី, អ្នកស្រុកឃើញចាប់ប្រគល់ឱ្យប៉ូលិស

ស្ទឹងត្រែង ៖​ មានករណី ប៉ុនប៉ងលួច សត្វក្របី កាលពីថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៨ វេលាម៉ោង ៣រសៀល នៅចំណុចកោះទន្លេមួយ ភូមិកោះស្នែង ឃុំកោះស្រឡៅ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ត្រូវបានប៉ូលិសឃាត់ខ្លួន ជនសង្ស័យចំនួនពីរនាក់។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ១- ឈ្មោះ ប៉ុល ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និង ២-ឈ្មោះ លាង ប៊ុនកាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង បានធ្វើសកម្មភាពរាយដាក់អន្ទក់លួចសត្វក្របី នៅចំណុចកោះទន្លេមួយ របស់អ្នកភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡា តែនៅលួចដាក់អន្ទក់នេះ ក៏ប្រជាពលរដ្ឋឃើញចាប់ប្រគល់ឱ្យ​សមត្ថកិច្ចតែម្តង​។

​បច្ចុប្បន្នករណីខាងលើនេះប៉ូលិសកំពុងកសាងសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅអយ្យការ ​អមសាលាដំបូងខេត្ត​៕

 

adverise with khmeread