Man City កំពុងរងសម្ពាធខណ:ខ្សែប្រយុទ្ធ Sergio Aguero រងរបួសក្បាលជង្គង់ក្នុងពេលហ្វឹកហាត់

ក្រុម​កំពូល​តារាងក្របខណ្ឌ EPL កំពុងរងសម្ពាធបន្ថែមទៀតខណ:ខ្សែប្រយុទ្ធ Sergio Aguero បាន​រងរបួស​ក្បាល​ជង្គង់​នៅពេល​ហ្វឹក​ហាត់​កាល​ពីថ្ងៃសៅរ៍​។

          Aguero គឺជាកីឡាករ​ដែលរកបាន​គ្រាប់បាល់ច្រើនជាងគេ​របស់​ City បាន​បង្ហោះ​សារតាមបណ្តាញ​សង្គមទ្វីតធើថា ខ្លួន​នឹងអវត្តមានពី​ការប្រកួត​រហូត​ដល់​ពីរ​សប្តាហ៍​ដោយសារបញ្ហា​របួស​នេះ។

ខ្សែប្រយុទ្ធរូបនេះបាន​សរសេរថា “អំឡុង​ពេល​ហ្វឹកហាត់​កាលពីម្សិលមិញ​ ខ្ញុំ​មាន​បញ្ហា​ក្បាល់ជង្គង់​ខាងឆ្វេង។ ក្រុមវេជ្ជបណ្ឌិត​របស់ក្លឹប​ប្រាប់ខ្ញុំ​ថា ខ្ញុំ​នឹង​អាចត្រឡប់​មក​ចូល​រួម​ជាមួយក្រុម​វិញ​បាន​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍ក្រោយ ។

          កីឡាករវ័យ​២៩​ឆ្នាំរូបនេះ​រកបាន​៣០​គ្រាប់ក្នុង​៣៦​ប្រកួត​សម្រាប់​ក្រុម​របស់​លោក Pep Guardiola នៅ​រដូវកាល​នេះ។ របួស​របស់Aguero គឺជាការព្រួយបារម្ភមួយ​ចំពោះក្តីសង្ឃឹមបង្ហាញមុខ​ក្នុង​ក្រុម​អន្តរជាតិ​នៅមុនព្រឹត្តិ  ការណ៍​វើលខាប់​ ហើយ​ Aguero ក៏គ្រោងនឹង​បាត់មុខពី​ការប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុមអ៊ីតាលី​និង​អេស្ប៉ាញ​នៅ​ចុងខែនេះផងដែរ៕

adverise with khmeread