លោក Antonio Conte: កីឡាករក្រុម Chelsea ត្រៀមខ្លួនទទួលយកការពិតនៅពេលជួប ជាមួយក្រុម Barcelona ក្នុងក្របខណ្ឌ CL

          គ្រូបង្វឹកលោក Antonio Conte បាន​ប្រាប់​កីឡាករ​របស់លោកឲ្យ​ត្រៀម​អារម្មណ៍​ទទួលយកការពិត​នៅពេល​ក្រុម Chelsea ​ជួប​ប្រកួត​ជាមួយ​ក្រុម​ Barcelona នៅ​យប់ថ្ងៃពុធ។ ធ្វើឲ្យគេអាចយល់បាន​ថា លោក Conte កំពុង​ព្យា​យាម​លុបបំបាត់​សម្ពាធ​ចេញពី​អារម្មណ៍កូន​ក្រុម​របស់​លោក ។

          លោក Conte បាននិយាយថា “​នៅ​ពេល​អ្នក​លេងជាមួយ​​ក្រុម​ខ្លាំង​មួយ​ក្នុង​ពិភព​លោក អ្នក​ត្រូវតែត្រៀម​ខ្លួន​ទទួល​យក​ការ​ឈឺចាប់។ វាមិនមែនជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែអ្នក​ត្រូវ​តែ​ព្យាយាម។ យើងត្រូវតែព្យាយាម​ស្វែង​រកដំណោះស្រាយល្អបំផុត​ ដើម្បី​ប្រឈម​មុខនឹង​ការ​ប្រកួត​នេះ។

កុំភ្លេចថា អ្នក​និយាយអំពី​ក្រុម​មួយ​ដែលសម្បូរ​ដោយ​កីឡាករ​ដែលមានបទពិសោធន៍ច្រើន”។ កីឡាករ Chelsea រឹតតែមានការព្រួយបារម្ភ​​ក្នុង​ការ​ទប់​ស្កាត់​កីឡាករឆ្នើម​ Lionel Messi និង​ Luis Suarez ។

ក្រុម​ Barcelona មិន​ស្គាល់ពាក្យ​ថា ចាញ់​ទេនៅ​លើទឹកដី​របស់ខ្លួន​ពេញ​មួយ​រដូវកាល​នេះ។ ក្រុមយក្សអេស៉្បាញនេះ គឺជា​ក្រុម​ខ្លាំងមួយនៅក្របខណ្ឌ La Liga ហើយ​ក៏ធ្វើបាន​ល្អផងដែរនៅ​ក្របខណ្ឌ CL។ ហើយពួកគេក៏មានសង្ឃឹមថា នឹង​ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយផងដែរ៕

adverise with khmeread