adverise with khmeread 1

ប្តី​ប្រពន្ធ​កិបកេង​លុយ​ជាង​៣៧​ម៉ឺន​ដុល្លារ យក​លេងល្បែង ត្រូវ​តុលាការ​ឃុំខ្លួន​

     ភ្នំពេញ ៖ ស្ត្រី​ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប​និង​ប្តី ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កិបកេង​ប្រាក់​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប​ជាង​៣៧​ម៉ឺន​ដុល្លារ យកទៅ​លេងល្បែង​ចាញ់​អស់ ត្រូវបាន​លោក នូ វាសនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត ។​

      មន្ត្រី​តុលាការ បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ទាំងពីរ​នាក់ ត្រូវបាន​លោក តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ បទ ឆបោក និង បទ រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ បុគ្គល​ដទៃទៀត តាម​មាត្រា ៣៧៧ , ៣៩១​និង មាត្រា ៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ។​

      ជនសង្ស័យ​មានឈ្មោះ ផាត ចរិយា អាយុ​៣៨​ឆ្នាំ ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប​និង ប្តី​ឈ្មោះ ហ៊ កុសល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣​បេ ផ្លូវ​លេខ​៦០ ភូមិ​មានជ័យ សង្កាត់​មានជ័យ ខណ្ឌមានជ័យ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​ពាក្យបណ្ដឹង​របស់លោក​មេ​ធា​វី​ឈ្មោះ ប៉ិ វណ្ណៈ តំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន​ពិភពថ្មី ចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​ប្រមាណ​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក ៕

adverise with khmeread

មតិយោបល់