ឱកាសបង្ហាញមុខនៅវើលខាប់របស់ Harry Kane អាចនឹងជួបបញ្ហាបន្ទាប់ពី រងរបួសកជើង

កីឡាករ Harry Kane ត្រូវ​បាន​សែង​ចេញ​ទាំង​អាការ:ឈឺចាប់​ ហើយ​នឹងត្រូវ​ស្កែន​មើល​ បន្ទាប់ពី​ Kane រងរបួស​កជើង​ អំឡុង​ពេល​ក្រុម Spurs ប្រកួត​ឈ្នះ​ក្រុម Bournemouth ៣-១ នៅ​ពហុកីឡាដ្ឋាន Vitality Stadium ។

ខ្សែ​ប្រយុទ្ធឆ្នើមរូបនេះ​រក​បាន​មួយគ្រាប់​ បន្ទាប់ពី​ចាប់​ផ្តើម​បាន​៣០នាទី​​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​អង្គុយ​ចុះក្នុងសភាព​ឈឺចាប់​ ហើយបាន​កាន់ករ​ជើង​របស់ខ្លួន​។

គ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino បាន​សារភាព​ថា លោកពិតជាបារម្ភ​ចំពោះ​បញ្ហា​របួស​របស់​ Kane ខ្លាំងណាស់។ លោក បាននិយាយថា​”ប្រាកដណាស់ ​ខ្ញុំបារម្ភពីរគាត់​ ប៉ុន្តែយើងមិនអាចនិយាយអ្វី​លើស​ពីនេះទេ។ ហើយ​ខ្ញុំ​សង្ឃឹមថា វាមិនក្លាយជា​បញ្ហា​ធំដុំសម្រាប់ Kane និង​ក្រុមទេ។ សង្ឃឹមថា Kane អាចជាសះស្បើយ​ឆាប់ៗ”។

 

          តាមការធ្វើរោគវិនិច្ឆ័យ​ដំបូង​បង្ហាញថា Kane ​មាន​បញ្ហា​សរសៃកជើង​។ វាគឺជារបួស​ចាស់​ដែលខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូបនេះធ្លាប់មាន​បញ្ហា​កាល​ពីរដូវកាលមុន៕

adverise with khmeread