គ្មានវាចានឹងថ្លែង! ពេទ្យឥណ្ឌាយកជើងដាច់របស់ជនរងគ្រោះដាក់ឱ្យជនរងគ្រោះកើយ ដូចក្នុងមន្ទីរពេទ្យគ្មានខ្នើយកើយ

ប៉ូលិសឥណ្ឌាបានបើកការស៊ើបអង្កេត បន្ទាប់ពីជើងម្ខាងរបស់ជនរងគ្រោះម្នាក់ដោយគ្រោះថ្នាក់រថយន្តក្រុងត្រូវបានគេប្រើធ្វើជាខ្នើយកើយសម្រាប់ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅឥណ្ឌា។

លោក Ghanshyam អាយុ២៨ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញដេកកើយជើងម្ខាង ដែលត្រូវបានកាត់ចេញនៅមន្ទីរពេទ្យឈ្មោះ Jhansi Medical College នៅទីក្រុង Jhansi ក្នុងរដ្ឋ Uttar Pradesh កាលពីថ្ងៃសៅរ៍។

គេមិនដឹងច្បាស់ទេអំពីវីដេអូនៃហេតុការណ៍នេះ ហើយក៏មិនដឹងថាគាត់បានដឹងអំពីអ្វីដែលគាត់កំពុងកើយពីលើនេះដែរឬអត់នោះទេ ខណៈពេលដែលជើងម្ខាងរបស់គាត់ត្រូវបានវះកាត់ចេញនោះ។

លោក Ghanshyam បានធ្វើការជាអ្នកជួយសង្គ្រោះនៅលើរថយន្ដដឹកសិស្សសាលានៅពេលដែលរថយន្តក្រុងនោះ បានក្រឡាប់ ខណៈពេលឡាននោះព្យាយាមបើកងាកចៀសវាងការបុកជាមួយត្រាក់ទ័រមួយនៅភូមិបាម៉ូរី ដែលមានចម្ងាយ ៥៤ គីឡូម៉ែត្រពីមន្ទីរពេទ្យនោះ។
សិស្សសាលាចំនួន២៥នាក់ ក៏បានរងរបួសផងដែរនៅក្នុងឧបទ្ទវហេតុនេះ។

លោក Janaki Prasad បងប្អូនជងរគ្រោះនេះ បាននិយាយថា "នៅពេលយើងទៅដល់មន្ទីរពេទ្យ យើងបានឃើញជើងរបស់គាត់ត្រូវបានប្រើជាខ្នើយ។ ខ្ញុំបានសុំគ្រូពេទ្យឱ្យធ្វើអន្តរាគមន៍ ប៉ុន្តែពួកគេបានបដិសេធ។ នៅទីបំផុត បន្ទាប់ពីប្រហែល២ម៉ោង ខ្ញុំបានទិញខ្នើយមួយសម្រាប់គាត់ពីផ្សារ ហើយនៅពេលនោះ ជើងនោះត្រូវបានគេដកចេញ"។

រដ្ឋាភិបាលនៃរដ្ឋ Uttar Pradesh កំពុងស៊ើបអង្កេតមន្ទីរពេទ្យនេះ ហើយចំណាត់ការនឹងត្រូវបានធ្វើឡើងប្រឆាំងនឹងអ្នកដែលត្រូវទទួលខុសត្រូវ៕

adverise with khmeread