តួម៉ៅគ្លី ក្រៅរឿង! ក្មេងប្រុសចម្លែកបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយហ្វូងស្វាតាំងពីតូច

ក្មេងតូចម្នាក់ ត្រូវបានគេលើកតម្កើនថាជាព្រះចាប់ជាតិ សម្រាប់ការមានទំនាក់ទំនងមិនធម្មតារបស់គាត់ជាមួយនឹងទ័ពស្វាជាង ២០ ក្បាល ខណៈរូបគេលេងជាមួយស្វានេះជាច្រើនម៉ោង ទោះបីពួកស្វាមានមាឌធំជាងក្មេងនេះ ២ ដងក៏ដោយ។

កុមារា Samarth Bangari បានចែករំលែកអាហារ និងលេងជាមួយស្វាមួយហ្វូងក្នុងទីធ្លាមួយកន្លែង ខណៈដែលពួកវាទៅជិតក្មេងនេះ ហើយខ្លះទៀតក្លាហានហ៊ានចូលទៅដល់បន្ទប់ក្មេងប្រុសនេះដើម្បីទៅដាស់រូបគេនៅម៉ោង ៦ ព្រឹកទៀតផង។

នៅពេលក្មេងប្រុសអាយុ ២ ឆ្នាំត្រឡប់មកពីសាលាវិញ ក្មេងប្រុសនោះនឹងទៅស្វែងរកពួកវា ដែលរង់ចាំនៅខាងក្រៅផ្ទះយ៉ាងអត់ធ្មត់ ហើយក្មេងនេះស្ទុះទៅចូលផ្ទះបាយដើម្បីយកចំណីឱ្យពួកវាស៊ី។

ដោយសារតែភាពជិតស្និទ្ធរបស់ពួកវា គឺធ្វើឱ្យឪពុកម្ដាយរបស់ក្មេងរីករាយនឹងឱ្យកូនប្រលែងលេងជាមួយនឹងស្វាជាច្រើនម៉ោងដោយមិនភ័យខ្លាច។

ហើយទំនាក់ទំនងមិនធម្មតារបស់ក្មេងប្រុសនិងស្វានេះ ធ្វើឱ្យមានកិត្តិនាមពិសេសដល់ភូមិ Allapur ស្ថិតនៅប្រហែល ៤០០ គីឡូម៉ែត្រពីទីក្រុង Bangalore ភាគខាងត្បូងប្រទេសឥណ្ឌា កន្លែងដែលមនុស្សសម្រុកមកមើលក្មេងនោះទេ។

ហើយគាត់ក៏ត្រូវបានគេប្រៀបធៀបទៅនឹងតួអង្គ Mowgli ក្នុងរឿង The Jungle Book របស់លោក Rudyard Kipling ដែលរឿងនោះនិយាយពីក្មេងប្រុសម្នាក់ធំដឹងក្តីជាមួយសត្វក្នុងព្រៃឥណ្ឌាផងដែរ៕

adverise with khmeread