បុរសម្នាក់បើកម៉ូតូបុកគោយន្តពីក្រោយរបួសធ្ងន់

​ប៉ៃលិន ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ចំនួនម្នាក់ នៅចំណុចស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន កាលពីវេលាម៉ោង​៦ និង៥០ នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ាន ហ្វាហ្សី ភេទប្រុស អាយុ​៣១ឆ្នាំ (របួសធ្ងន់) រស់នៅភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន​។ ចំណែកអ្នកបើកបរគោយន្តកន្រ្តៃវិញក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន​។

​បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋានប៉ូលិស ក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយ​៕

adverise with khmeread