adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​២២​កុម្ភៈ​២០១៦ វេលា​ម៉ោង​៥​និង​៤០​នាទី នៅ​ចំណុច​ភូមិ​សំប៉ាន​លើ​ឃុំ​ស្រុក​ស្អាង ខេត្តកណ្តាល​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេ​នា​។​

     ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អំបិល បានឱ្យដឹងថា ប៉ូលិស​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាប់ខ្លួន​តាម​ដីកា​០១​នាក់ ឈ្មោះ​ហេង ហុង​ម៉េង ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិត​ប្រា​ដក បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​៖462​ចុះ​ថ្ងៃទី​10.07.2015 របស់លោក គឹម ម៉េង​ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល​ពីបទ​ហិង្សា​ដោយ​ចេតនា​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ឬ​ស្សី​ដាច់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃទី​១២.០២.២០១៤​។​

   ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់