Oscar អតីតកីឡាករ Chelsea អត់ខ្វល់ World Cup សំខាន់ចាស់ទៅមានលុយចាយ

អតីតខ្សែបម្រើឆ្នើមតោខៀវ Chelsea កីឡាករ Oscar បានព្រលយពាក្យថា ខ្លួនមិនខ្វល់នោះឡើយអំពីការដកចេញឬដាក់ចូលក្រុមបាល់ទាត់អន្តរជាតិប្រេស៊ីល សម្រាប់ព្រឹត្តិការណ៍ប្រជែងពានរង្វាន់ពិភពលោក FIFA World Cup នាពេលដ៏ខ្លីខាងមុខក្នុងឆ្នាំនេះ។

Oscar បានទទួលនូវការរិះគន់យ៉ាងធ្ងន់ធ្ងរសម្រាប់ការសម្រេចចិត្តផ្លាស់ទៅក្រុមក្នុងលីកកំពូលចិន Shanghai SIPG កាលពីខែមករា ឆ្នាំ២០១៧។ អ្នកវិភាគជាច្រើនបានថ្កោលទោសទៅលើការផ្ទេរមួយនេះ ដោយអះអាងថាតារាបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះគឺមានទេពកោល្យខ្ពស់បំផុតក្នុងការលេងខាងក្រៅតំបន់អឺរ៉ុប។

កាលពីពេលថ្មីៗនេះ ការរិះគន់ថ្មីបានហ៊ុមព័ទ្ធទៅលើតារាបាល់ទាត់វ័យ ២៦ឆ្នាំរូបនេះ គឺឱកាសរបស់គាត់នៃការចូលរួមជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ព្រឹត្តិការណ៍ World Cup រដូវក្តៅក្នុងប្រទេសរុស្ស៊ីខាងមុខ ដែលបណ្តាលមកពីលទ្ធផលនៃវត្តមានរបស់គាត់ក្នុងប្រទេសចិន។

យ៉ាងណាក្តី Oscar បានតបទៅវិញទៅលើសំណួរនេះថា "ខ្ញុំអត់ខ្វល់ទេថាតើខ្ញុំបានទៅ World Cup ឬអត់នោះ។ ខ្ញុំត្រូវគេរិះគន់តែចំពោះការមកប្រទេសចិន ខ្ញុំផ្ទាល់គិតពីគ្រួសាររបស់ខ្ញុំ និងអនាគតរបស់ខ្ញុំ។ ខ្ញុំមិនចង់ក្រ ពេលដែលខ្ញុំចាស់ទៅ និងរស់នៅជាមួយការចងចាំដែលខ្ញុំបានលេងនៅក្នុង World Cup ស្អីនោះឡើយ"៕
 

adverise with khmeread