ចេះតែឈឺក្នុងសុដន់ ទៅពេទ្យវះកាត់មើល ស្ទើរលោះព្រលឹង

វេជ្ជបណ្ឌិតក្នុងប្រទេសចិនជួបរឿងភ្ញាក់ផ្អើលជាខ្លាំងក្នុងការវះកាត់យកចេញនូវព្រូនប្រវែង ១៣សង់ទីមែត្រពីដើមទ្រូងរបស់ស្រ្តីម្នាក់ ខណៈដែលធ្វើប្រត្តិការវះកាត់ដុំពកលើដើមទ្រូងរបស់គាត់កាលពីសប្តាហ៍មុន។

ស្រ្តីវ័យ ៥៩ឆ្នាំ ឈ្មោះ Yao បានទទួលទានកង្កែបរស់បីក្បាលកាលពី៨ឆ្នាំមុន ខណៈខ្លួនកំពុងព្យាបាលជំងឺតាមវិធីបុរាណចិន។ នេះបើយោងតាមសម្តីសាច់ញាតិមួយរូបបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

អ្នកស្រី Yao ជឿជាក់ថា ក្បួនព្យាបាលបុរាណនេះគឺជាវិធីតែមួយគត់ដើម្បីព្យាបាលការឈឺចាប់រាងកាយរបស់ខ្លួន ប៉ុន្តែវាបានបណ្តាលឱ្យគាត់ទទួលរងនូវការឆ្លងមេរោគដ៏ធ្ងន់ធ្ងរពីប៉ារ៉ាស៊ីត។

យោងតាមវេបសាយ Hangzhou News បានឱ្យដឹងថា អ្នកស្រី Yao ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Tongxiang Second People ទីក្រុង Jiaxing ខេត្តចេជាំង សម្រាប់ការវះកាត់ដុំពកដើមទ្រូងកាលពីថ្ងៃ៧ ខែមីនា។

វេជ្ជបណ្ឌិតលោក Zhang Yun បានប្រាប់ទៅអ្នកសារព័ត៌មានថា "ខ្ញុំបានរកឃើញវត្ថុមួយ ដែលដូចជាក្បាលព្រូនមួយនៅក្នុងទ្រូងរបស់គាត់។ ខ្ញុំបានព្យាយាមកាត់វាចេញ ហើយយកវាចេញដែលជាព្រូនមានប្រវែង ១៣សង់ទីម៉ែត្រមួយក្បាល"។

អ្នកស្រី Yao បានពន្យាល់ទៅគ្រូពេទ្យថា ខ្លួនបានរងនូវអាការៈឈឺសន្លាក់ឆ្អឹង ជាជំងឺរ៉ាំរ៉ៃមួយដែលបណ្តាលឱ្យមានការឈឺចាប់នៅក្នុងសរីរាង្គសន្លាក់ និងជាលិកា៕

adverise with khmeread