Cech Fabregas: ក្រុម Chelsea ត្រូវតែរកមធ្យោបាយគ្រប់យ៉ាងដើម្បីរារាំង Messi

          កីឡាករ Cesc Fabregas បាន​ព្រមាន​ថា ក្រុម​​ Chelsea ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​រំខានដល់អារម្មណ៍របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi។ Fabregas អះអាងថា ការរារាំង​ Messi គឺជា​ចំណុចសំខាន់​របស់​ Chelsea ដើម្បីទទួល​បាន​លទ្ធផលល្អ​នៅ​​ក្របខណ្ឌ​ CL ​នៅ​យប់ថ្ងៃពុធនេះ។

          អតីត​ខ្សែបម្រើ​ក្លឹប Barcelona រូ​បនេះនឹង​ប្រឈមមុខជាមួយកីឡាករឆ្នើមៗរបស់ Barcelona នៅ​ក្នុង​ការ​ប្រកួត​ដ៏សំខាន់នេះ ប៉ុន្តែ​បាននិយាយថា នឹងកាន់តែ​មាន​កម្លាំង​ចិត្តនៅ​ពេលជួបជាមួយអតីត​ក្រុម​របស់ខ្លួន​។

          Fabregas បានបន្តថា “​ប្រសិនបើ​ខ្ញុំ​មាន​សំណាងបាន​លេង។ ប្រាកដណាស់ថា នៅ​លើ​ទីលានខ្ញុំ​នឹង​ក្លាយជា​គូប្រជែង​របស់​ Messi ​។ ការ​រារាំង​ Messi ពិតជា​ពិបាក​ ប៉ុន្តែ​ខ្ញុំនឹង​ព្យាយាមធ្វើ​អ្វីៗគ្រប់យ៉ាងតាមដែល​អាចធ្វើ​ទៅបានដើម្បី​រំខានដល់អារម្មណ៍របស់ Messi ​មិនឲ្យធ្វើបាន​ល្អ”។

          Fabregas ក៏សង្ឃឹមផងដែរ​ថា Chelsea ​នឹង​ទទួល​បាន​លទ្ធផល​ល្អក្នុងការប្រកួតនៅយប់ថ្ងៃពុធនេះ៕

adverise with khmeread