Petr Cech: Arsenal អាចនឹងវិលត្រឡប់ទៅកាន់ក្របខណ្ឌ CL វិញ

អ្នក​ចាំ​ទី Petr Cech បានអះអាងថា ក្រុម Arsenal អាចនឹង​បញ្ចប់​រដូវកាល​ជាមួយ​ចំណាត់ថ្នាក់​ល្អ​ ហើយអាចនិង​ត្រឡប់ទៅកាន់ក្របខណ្ឌ CL ​វិញ។

          អ្នក​ចាំ​ទីរបស់ក្រុម Arsenal រូបនេះបានបន្ថែម​ស្ថិតិ​មិនឲ្យ​គូប្រកួត​ទាត់​ចូល​នៅ​ក្របខណ្ឌ​​ PL ​ឡើង​ដល់​២០០​លើកហើយ​ បន្ទាប់ពី​ក្រុម​ Arsenal បានយក​ឈ្នះ​ក្រុម Watford ហើយសង្គ្រោះ​បាល់ប៉េណាល់ទី​ផងដែរ។

          ជ័យជម្នះ​នេះកើតមាន​ បន្ទាប់ពីពួកគេ​បាន​យក​ឈ្នះ​ក្រុម AC Milan ២-០ នៅ​ក្របខណ្ឌ Europa League ។ Cech បាននិយាយថា “​ដោយ​សារតែលទ្ធផល​នៅ​ក្រុងមីលែននេះ​ យើង​ស្ថិត​នៅ​ទីតាំង​ល្អមួយ​ ដើម្បី​ឡើង​ទៅវគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Europa League ហើយបន្ទាប់មក​យើង​បន្តរក្សាឱកាស​ស្វែង​រក​កៅអីនៅ​ក្របខណ្ឌ​ CL ”។

          អ្នកចាត់ការក្រុម Arsenal លោក Arsene Wenger ក៏បានកោតសរសើរ​ Cech ថា ជា​អ្នកចាំទី​ឆ្នើម​នៅក្របខណ្ឌ PL បន្ទាប់ពី​កីឡាករ​រូបនេះបាន​បំបែក​ឯតទគ្គកម្មចាស់៕

adverise with khmeread