Southampton បានសម្រេចបណ្តេញគ្រូបង្វឹក Mauricio Pellegrino បន្ទាប់ពីចូលដឹកនាំរយៈពេល៩ខែ

          គ្រូបង្វឹកលោក Mauricio Pellegrino បាន​ក្លាយជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះ​លទ្ធផល​របស់​ក្រុម Southampton ដែល​បានធ្លាក់ក្នុង​តំបន់កាត់​ចេញ​។ ក្លឹប Southampton សង្ឃឹមថា នឹង​រកបានអ្នក​ជំនួស​ទាន់ពេល ដែល​នឹងក្លាយជាអ្នក​ចាត់ការ​ទី​៥​នៅក្នុង​រយៈ​ពេល​បួន​ឆ្នាំ​។

          ក្រុម Southampton ឈ្នះ​តែមួយប្រកួត​ប៉ុណ្ណោះ​នៅក្នុងចំណោម​១៧​ប្រកួត​ចុងក្រោយ​ ហើយ​ធ្លាក់ទៅ​ក្នុងចំណោម​ក្រុម​បាតតារាងទាំងបួន និងមាន​១ពិន្ទុ​នៅលើ​តំបន់កាត់​ចេញ​ ខណ:​នៅ​សល់​៨ប្រកួត​ទៀត។

          ក្លឹបនេះនឹងតែងតាំង​អ្នក​ស្នង​តំណែង​លោក Pellegrino ជា​ផ្លូវការតែ​ម្តង​ ជាជាងរកដឹកនាំបណ្តោះអាសន្ន។ លោក Marco Silva ដែលគ្មានការងារធ្វើ​តាំងពី​ក្លឹប Watford បណ្តេញ​ចេញកាល​ពីខែ​មករា​នោះ អាចត្រូវ​បានក្លឹប Southampton ​ពិចារណា​ជា​ថ្មី​ ប៉ុន្តែ​វាអាចមាន​ការស្មុគស្មាញបន្តិច​ ដោយសារតែក្លឹប Southampton បាន​មើល​រំលង​លោកកាលពីរដូវក្តៅឆ្នាំ​មុន ហើយជ្រើស​រើស​យក​លោក Pellegrino៕

adverise with khmeread