កម្លាំងអាវុធហត្ថក្របួចក្រុមចោរប្លន់កាំភ្លើងអាកាបាន៦នាក់ហើយ

​ភ្នំពេញ​ ៖ ​កម្លាំង​ជំនាញការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញសហការជាមួយកម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យបាន​អស់ហើយ​ ពីបទ​ប្លន់​ប្រដាប់អាវុធ នៅ​យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ​បន្ទាប់ពីពួកចោរ​ទាំង៦នាក់​បានធ្វើ​សកម្មភាព​ប្លន់​នៅ​ទំនប់​កប់​ស្រូវ​កាលពី​យប់​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​លក់​ប្រេង តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា​ ខណ្ឌព្រែក​ព្នៅ​។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ថោង គី​រី ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​អាវុធហត្ថ (បន្ទាយ​ឡុង​ឈិន) និង​ប្រពន្ធ​ឈ្មោះ សេក ចិន្តា ភេទ​ស្រី អាយុ៤៥ឆ្នាំ មុខរបរ​លក់​ប្រេង រស់នៅ​កន្លែងកើតហេតុ​ភូមិត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

​ចំណែកជនសង្ស័យ​ដែលឃាត់ខ្លួនចុងក្រោយគេឈ្មោះ ស៊ុន ខេន ភេទ​ប្រុស អាយុ៣៣ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិសំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ។ បច្ចុប្បន្ន រស់នៅ​ផ្ទះជួល​ភូមិ ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​។

​ជនសង្ស័យទី១ ត្រូវបានសមត្ថកិច្ចបាញ់ឱ្យរបួសក្រោយពេលប្លន់ភ្លាមៗ​ ហើយបានចាប់ខ្លួន៤នាក់ទៀតជាបន្តបន្ទាប់។ សមត្ថកិច្ច​បាន​ចាប់យក​រួមមានកាំភ្លើង​វែង​ម៉ាក ​AK៤៧ ស្វាយ​កាត់០១ដើម បង់​ចំនួន០១មាន​គ្រាប់​ចំនួន០៨ និង​ទូរស័ព្ទ​ចំនួន០២គ្រឿង៕

 

adverise with khmeread