ពិធីការិនីប៉ុស្តិ៍ CCTV ចូលធ្វើការតាំងពីឆ្នាំ ១៩៩៦ មកទល់ឥឡូវ សម្រស់នៅដដែល

អ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើល បន្ទាប់ពីអ្នកផ្សាយព័ត៌មានឧតុនិយម Yang Dan លើទូរទស្សន៍ China Central Television Station អត់ចេះចាស់ តាំងពីនាងធ្វើការផ្សាយតាំងពីឆ្នាំ ១៩៩៦។

អ្នកលេងអ៊ីនធឹណេតបានហៅនាងថា "ទេពធីតាសម្រស់" បន្ទាប់ពីទូរទស្សន៍ CCTV បង្ហាញវីដេអូសម្រស់របស់នាងតាំងពីនាងចូលធ្វើការដំបូងរហូតដល់ឆ្នាំ ២០១៨។

Yang កើតក្នុងវិច្ឆិកា ឆ្នាំ ១៩៧៣ បញ្ចប់ការសិក្សាពីវិទ្យាស្ថាន Beijing Broadcasting Institute ក្នុងឆ្នាំ ១៩៩៥ និងចាប់ផ្ដើមចូលធ្វើការឱ្យទូរទស្សន៍ CCTV មួយឆ្នាំក្រោយ។

ហើយប៉ុស្ដិ៍ទូរទស្សន៍នោះបានផុសរូបភាពនោះនៅថ្ងៃទី ៩ មីនា បន្ទាប់ពីបុណ្យសិទ្ធិនារីអន្តរជាតិរួច។ ហើយប៉ុស្ដិ៍ទូរទស្សន៍នោះបានសរសេរថា "មានអ្នកលេងអ៊ីនធឺណេតច្រើនណាស់កំពុងមើលកម្មវិធីនាងផ្សាយ។ ពួកគេឆ្ងល់ថា ពួកគេចាស់ៗអស់ហើយ ហេតុអ្វីបាននាងមិនចាស់"៕

adverise with khmeread