ប្រធានក្លឹប Paok រត់ចូលទីលានទាំងមានកាំភ្លើងខ្លីសកចង្កេះ កីឡាករ AEK Athens ភ័យពេករត់ទៅផ្ទះអស់រលីង

លីកកំពូលក្រិក Greek Super League ត្រូវបានផ្អាក បន្ទាប់ពីប្រធានក្លឹប PAOK បានលុកលុយទីលានជាមួយនឹងកាំភ្លើងខ្លីមួយដើម អំឡុងការប្រកួតដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យ។

លោក Ivan Savvidis ដែលមានកាំភ្លើងខ្លីមួយដើមសៀតនៅចង្កេះ បានព្យាយាមប្រឈមមុខជាមួយនឹងអាជ្ញាកណ្តាល បន្ទាប់ពីគ្រាប់បាល់ជ័យជម្នះមួយគ្រាប់ចុងម៉ោងរបស់ក្រុមគាត់ត្រូវបានបដិសេធសម្រាប់ជំហរក្រៅល្បែងទល់នឹងក្រុមកំពូលតារាង AEK Athens ។

កីឡាកររបស់ AEK បានចាកចេញពីទីលានភ្លាមៗ ដោយក្តីបារម្ភពីសុវត្ថិភាពរបស់ពួកគេ និងមិនបានវិលត្រឡប់មកវិញនោះឡើយ។

ការប្រកួតនេះត្រូវបានលុបចោលជាផ្លូវការរយៈពេលពីរម៉ោងបន្ទាប់ ហើយមន្រ្តីប៉ូលិសក្នុងតំបន់បានស្វែងរកលោក Savvidis ដើម្បីចាប់ខ្លួនគាត់។

អនុប្រធានកីឡាក្រិក លោក Giorgos Vasiliadis បានប្រកាសពីការផ្អាកចោលនៃការប្រកួតក្នុងលីកកំពូលទាំងស្រុងនាថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីជំនួបជាមួយនឹងនាយករដ្ឋមន្រ្តីក្រិកលោក Alexis Tsipras៕

adverise with khmeread