adverise with khmeread Untitled 1

ជំរិត​ទារប្រាក់​នៅ​ភ្នំពេញ​គេច​ទៅ​ឧ​ត្ត​រ​មានជ័យ​ជាប់​ខ្នោះ

      ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ចាប់ជំរិត​ទារប្រាក់​នៅ​ភ្នំពេញ​កាលពី​ខែមករា​កន្លងទៅ ហើយ​រត់គេចខ្លួន​ចូល​ដី​ថៃ រួច​ចូល​មកវិញ​តាម​ច្រក​អូរ​ស្មាច់​។​

    ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ឌឹ​ម វណ្ណឌី នាយការិយាល័យ ចុះ​សហការ​ជាមួយ​កា​រិ​យា​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៊ុន សត្យា នាយការិយាល័យ​និង​មានការ​ចូលរួម​សហកា​រ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​និង ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ក្នុង​កិច្ចប្រតិបត្តិការ ការស្វែងរក​រយ​:​ពេល ២ ថ្ងៃ​ប៉ូលិស​បាន​រកឃើញ​ជន​ល្មើស​។​

   ប៉ូលិស​បន្តថា ជនសង្ស័យ ឈ្មោះ​សូ ចំរើន​ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ  ពីបទ ចាប់ជំរិត​ទារប្រាក់​កាលពី​ថ្ងៃ​១៣​មករា​២០១៦ រួច​គេចខ្លួន​ចូល​ទឹកដី​ថៃ និង​ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។​

      បច្ចុប្បន្ន​បានប្រគល់​ជូន ទៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី ជា​ម្ចាស់​ករណី ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់