កំពុងមុជទឹកសមុទ្រសុខៗ ឈឺពោះកើតកូន

នេះជាគ្រាដ៏មិនគួរឱ្យជឿ ដែលទារិកាម្នាក់ត្រូវបានយកចេញពីសមុទ្រក្រហម (Red Sea) ក្នុងប្រទេសអេហ្ស៊ីប បន្ទាប់ពីអ្នកទេសចររុស្ស៊ីម្នាក់បានធ្វើដំណើរពីរមណីយដ្ឋានរបស់ទីក្រុងក្នុងគោលបំណងផ្ដល់កំណើតកូនក្នុងទឹក។

Hadia Hosny El និយាយថា បានថតរូបភាពទាំងនេះពីយ៉រនៃផ្ទះល្វែងរបស់ពូនាងនៅឆ្នេរ Dahab ភាគខាងជើងទីក្រុង Sharm el-Sheikh ដោយបង្ហាញឪពុកថ្មីថ្មោងកំពុងបីកូនចេញពីសមុទ្រ។

ក្រោយមកស្ដ្រីជាម្ដាយក៏ចេញពីសមុទ្រ មើលទៅដូចជាទើបចេញពីលេងទឹកសមុទ្រ មុនពេលនាងមកមើលកូនរបស់នាងនៅលើឆ្នេរសមុទ្រ។

Hadia និយាយថា បុរសចំណាស់ក្នុងរូបភាពនោះ គឺជាគ្រូពេទ្យជំនាញខាងសម្រាលកូនក្នុងទឹក មានន័យថាគាត់គឺត្រូវបានរៀបចំជាស្រេចដើម្បីមកសម្រាលកូនឱ្យនាង។

ចាប់តាំងពីនាងផុសលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍មក រូបភាពនោះមានអ្នកចែករំលែក និងអ្នកបញ្ចេញមតិរាប់ពាន់នាក់ឯណោះ៕

adverise with khmeread