កុំចេះតែហ៊ាន! ខ្លាអត់ឃ្លានស្ទុះស៊ីម្ចាស់របស់វា ដោយត្របាក់ត្រង់បំពង់កមុនគេ

អ្នកបង្ហាត់សត្វចិនម្នាក់ត្រូវបានខ្លាដែលយកមកចិញ្ចឹមតាំងពីតូច ខាំស៊ីរហូតដល់ស្លាប់។

លោក Wu អ្នកបង្ហាត់សត្វនេះ បានស្ថិតនៅជាមួយខ្លានេះ នៅក្នុងទ្រុងសម្តែងសៀកដ៏ធំមួយដែលត្រូវបានប្រើប្រាស់ដើម្បីបង្វឹកនិងបង្ហាត់សត្វ នៅទីក្រុង Fuzhou ប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១១ មីនា។

នៅក្នុងទ្រុងសៀកនៅសួនសត្វហ្វូជូនេះ ស្រាប់តែសត្វខ្លាដែលធ្លាប់តែនៅស្ងៀមៗដ៏ធំនេះហក់ខាំចំបំពង់ករហូតដល់ស្លាប់។ ពួកអ្នកឃើញហេតុការណ៍នេះ បានយកដំបងវែងរុញបង្អើលសត្វខ្លានោះ ជាមួយនឹងសម្រែកបង្អើលខ្លាំងៗ។

អ្នកខ្លះទៀតបានសែ្រកថា "ទូរស័ព្ទហៅប៉ូលិសភ្លាមមក" ។ នៅពេលពួកគេចូលមកដល់នោះ បេះដូងរបស់គាត់ឈប់ដើរទៅហើយ ហើយបន្តិចក្រោយមក ក្រុមគ្រូពេទ្យបានប្រកាសថាគាត់ផុតដង្ហើមទៅហើយ៕

adverise with khmeread