អ្នកទេសចរម្នាក់កំពុងកុនកនៅថៃ បន្ទាប់ពីឃើញថ្មស័ក្តិសិទ្ធរាងដូចលិង្គ ត្រេកត្រអាលពេក យក...ទៅត្រដុសថ្មនោះ

ស្ដ្រីទេសចរម្នាក់បានបង្កឱ្យមានកំហឹងនៅលើកោះថ្ងៃឈប់សម្រាកមួយក្នុងប្រទេសថៃ បន្ទាប់ពីធ្វើមិនសមរម្យក្បែរថ្មរាងដូចលិង្គ។

ស្ដ្រីសក់ទង់ដែងនោះត្រូវបានគេឃើញស្រាតននលគកក្បែរថ្ម Hin Ta ឬថ្មជីតា នៅលើកោះសាមុយកាលពីម្សិលមិញ។

នាងត្រូវបានគេថតពេលកំពុងត្រដុសខ្លួននាងទៅនឹងថ្មរាងលិង្គដ៏ពិសិដ្ឋកម្ពស់ ៣ ម៉ែត្រ ដែលអ្នកស្រុកជឿថាជាព្រលឹងរបស់បុរសចំណាស់ម្នាក់។

អ្នកស្រុកដ៏ខឹងសម្បារបច្ចុប្បន្នកំពុងស្នើប៉ូលិសឱ្យតាមចាប់ខ្លួនស្ដ្រីមិនស្គាល់អត្តសញ្ញាណនោះ និងឱ្យចេញមកសុំទោសជាសារធារណៈសម្រាប់ការធ្វើមិនសមរម្យរបស់នាង។

អ្នកលក់អាហារឈ្មោះ Sutida Wongyai និយាយថា "ថ្មនោះ គឺពិសេសណាស់ ហើយវាតំណាងឱ្យកោះរបស់ពួកយើង។ វាគឺជាការប្រមាថមួយ ដែលទៅធ្វើរឿងបែបនេះដាក់ថ្មនោះ"។

ម្ចាស់សណ្ឋាគារ Suriya Promsri បន្ថែមថា "គ្មាននរណាម្នាក់គួរស្រាតនៅទីសារធារណៈនៅទីនេះទេ។ នេះគួរឱ្យខឹងមែន"។

ថ្ម Hin Ta ដែលទាក់ទាញភ្ញៀវទេសចរមកកោះនេះ គឺត្រូវបានរកឃើញបន្ទាប់ថ្ម Hin Yai ដែលមានរាងដូចនឹងប្រដាប់ភេទនារី៕

adverise with khmeread